អ្នកធ្វើដំណើរគ្រប់រូបតែងមានការខកចិត្តនៅពេលដែលសម្ភារៈផ្សេងៗរបស់គាត់ត្រូវបានបាត់បង់ដោយការកាត់កាបូបរឺឆក់ដោយជនខិលខូចមួយចំនួនតាមដងផ្លូវ។ ជាពិសេសកាលដែលតែងតែយកនូវសម្ភារៈដែលមានតម្លៃថ្លៃៗតាមខ្លួនកាន់តែធ្វើអោយលោកអ្នកមានការបារម្ភកាន់តែខ្លាំង។

លោក Rob Schlipper បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេល១០ឆ្នាំ លោកបានកត់សម្គាល់ថាអ្នកធ្វើតំណើរទាំងអស់មិនមានការការពារដោយការលួចកាត់កាបូបដើម្បីលួចយកសម្ភារៈមានតម្លៃរបស់ពួកគាត់ឡើយ ដូច្នេះហើយនៅក្នុងឆ្នាំ ១៩៩៨ លោកក៏បានបង្កើតផលិតផលកាបូបដែលពោរពេញទៅដោយសុវត្ថិភាព អាចការពារការលួចកាត់របស់ពួកចោរបាន នោះជាគឺម៉ាក Pacsafe.។

Pacsafe គឺជាម៉ាកនៃផលិតផលកាបូបសម្រាប់អ្នកធ្វើតំណើរទូទៅ។ គុណសម្បត្តិពិសេសរបស់ Pacsafe ដែលម៉ាកដទៃទៀតមិនមាននោះគឺ ការការពារពីការកាត់កាបូបរបស់ជនខិលខូច។ គ្រប់កាបូបរបស់ Pacsafe ត្រូវបានធ្វើឡើងដោយការការពារពិសេសបើទោះជាកាបូបរបស់អ្នកកាត់រហែកក៏នៅមានសំណាញ់ Exomesh នៅការពារសម្ភារៈមានតម្លៃរបស់លោកអ្នកមិនអោយចោរលួចបាន។

ម្យ៉ាងវិញទៀតខ្សែរស្ពាយរបស់ការបូប Pacsafe ក៏មានបង្កប់ខ្សែរ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន។ វាជួយការពារលោកអ្នកក្នុងការកាត់ខ្សែរឆក់កាបូបទាំងមូលបាន។
កាន់តែពិសេសបំផុតគឺជាទំពក់ខ្សែរស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។ ទំពក់ខ្សែរស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសោរសុវត្ថិភាព ដែលធ្វើអោយលោកអ្នកកាន់តែជឿរជាក់។

ក្រោយពីបានដឹងពីភាពអស្ចារ្យរបស់ម៉ាកនេះហើយពិតជាចង់ធ្វើជាម្ចាស់របស់វាហើយមែនទេ?
ពិតជាចង់ថាដឹងលោកអ្នកអាចរកទិញកាបូបម៉ាក Pacsafe នៅឯណាបានហើយមែនទេ?

Central Mall មិនដែលធ្វើអោយអតិថិជនអស់សង្ឃឹមឡើយ លោកអ្នកអាចអញ្ចើញជាវកាបូបម៉ាក Pacsafe នៅក្នុងហាង Central Mall បានក្នុងពេលឆាប់ៗនេះហើយ។
លោកអ្នកបានដឹងហើយថាហាង Central Mall ជាហាងដែលទទួលបានពេញនិយម និងជឿជាក់ពីអតិថិជន ថា​ជាងហាងដែលមានលក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការកំណត់របស់ម៉ាកនៃផលិតផលនីមួយៗ។
លោកអ្នកអាចអញ្ជើញមកទិញទំនិញនៅហាង Central Mall ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ១០ ផ្លូវ លេខ​៦៧ កែង ផ្លូវ លេខ១២៦ សង្កាត់ ផ្សារថ្មី២ ភ្នំពេញ ឬអាចទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣​ ៩៦៦ ៣០០