ក្រោយពីមានការផ្អើលតៗគ្នា ពីកន្លែងសក្តិសិទ្ធិឈ្មោះ “ខាំឆៈណូត” នៅក្នុងស្រុក បានឌុង ខេត្តឧត្តនថានី រួចមក បានធ្វើឲ្យមានប្រជាជនជាច្រើន បានហែរហមចូលទៅសំពះថ្វាយ សុំបួងសួងលោកតាឈ្មោះ ស៊ីសុធូ និងលោកយាយ ស៊ីប៉ាផុបម៉ា ដើម្បីសុំលាភ សក្ការៈទៅតាមជំនឿរបស់ពួកគេ បង្កឲ្យមានការផ្អើលតៗគ្នា ល្បីពេញប្រទេស ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ មានការសាងសង់ រូបសំណាកនាគរាជ ជាច្រើនកន្លែងនៅក្នុងតំបន់ផ្សេងៗគ្នា ។ ជាក់ស្តែងមានតំបន់មួយ ត្រូវបានគេសាងសង់រូបសំណាក់ រាគរាជឈ្មោះ “ខាំឆៈស្វាត 3” ហើយត្រូវបានប្រជាជន នាំគ្នាទៅលេងកំសាន្តជាច្រើន ហើយក៏ក្លាយទៅជាឧទ្យានជាតិមួយបន្ថែមទៀត ។

រូបនាគរាជទាំង៣ ដែលគេសាងសង់ឡើងនេះ ត្រូវបានគូរ និងសាងសង់ដោយជាងឈ្មោះ អេ អាយុ៤៦ឆ្នាំ ដែលមានអាជីព និងជំនាញជាអ្នកគូររូបពិតប្រាកដ ហើយក្រោយពីបុរស ដែលជាជាងគំនូរខាងលើ បានសុបិន្តឃើញ រូបលោកតា មកឈរលើផ្ទៃទឹកក្នុងបឹងនេះ ។ ក្រោយពីសុបិន្តឃើញបែបនេះ រូបគាត់ក៏បានកសាងរូបសំណាក់ លោកតាដាក់តាំងក្នុងឧទ្យាននេះផងដែរ ។

បន្ទាប់ពីសាងសង់រូបអ្នកតារួចមក ជាងខាងលើក៏បានចាប់ផ្តើម សាងសង់រូបសំណាក់ នាគរាជ ហើយបានដាក់ឈ្មោះឲ្យនាគរាជនោះថា “វាំងនាគរាជ ៤” ហើយបានទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ ៕