រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃសុក្រទី ២៥ ខែសីហា ឆ្នាំ ២០១៧ ក្នុងឱកាសគម្រប់ខួបពីរឆ្នាំរបស់ខ្លួន ក្រុមហ៊ុន SEATEL បានរៀបចំកម្មវិធីពិសេសមួយគឺចែកជូនទូរស័ព្ទដៃម៉ាក SEATEL F1 មួយរយគ្រឿងដល់អតិថិជនដែលមានសំណាង នៅការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅអគារលេខ១៤៩ ផ្លូវលេខ៤៣២ ភូមិទី៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន SEATEL ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើន។

ក្នុងឱកាសពិសេស ថ្នាក់គ្រប់គ្រងក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថា កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសគម្រប់ខួបពីរឆ្នាំ របស់ក្រុមហ៊ុនក្នុងគោលបំណងថ្លែងអំណរគុណ និង បង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់ ​របស់​ក្រុមហ៊ុន​ចំពោះអតិថិជន ដែលតែងតែបានគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន SEATEL ។

កម្មវិធីពិសេសនេះបានព្រឹត្តធ្វើឡើងចាប់ពីម៉ោង9 ព្រឹក ដល់ម៉ោង 4 ល្ងាច ដោយមានអតិជិន អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីពិសេសនេះ គឺមានការចាប់ឆ្នោតធ្វើដោយបើកចំហ 
ចុះឈ្មោះភ្លាម ចាប់ឆ្នោតភ្លាម ទទួលបានរង្វាន់ភ្លាម។ គេបានរកឃើញអតិថិជន ដែលសំណាងចំនួន100នាក់ បានឈ្នះទូរស័ព្ទដៃ F1ក្នុងម្នាក់មួយគ្រឿង ព្រមទាំងរង្វាន់ទិន្នន័យ អ៊ិនធឺណិត30GB និងការហៅក្នុងប្រព័ន្ធកន្លះឆ្នាំដោយឥតគិតថ្លៃ។ ក្រៅពីកម្មវិធិពិសេសនេះ នៅមានកម្មវិធីពិសេសជាច្រើនទៀតដូចជា៖

• រាល់ការទិញទូរស័ព្ទដៃ SEATEL T6 មួយគ្រឿង បន្ថែមជូនទូរស័ព្ទដៃ SEATEL F1 មួយគ្រឿង ទៅលើការផ្តល់ជូនដែលមានស្រាប់
• រាល់ការទិញទូរស័ព្ទដៃ SEATEL F1 ម្តងចាប់ពី2គ្រឿងឡើងទៅ មានផ្តល់ជូនឆ្នោតកោសផ្សងសំណាង KPWមួយសន្លឹក ដែលមានឱកាសឈ្នះរង្វាន់ធំទឹកប្រាក់ 10000 ដុល្លារ។
• កម្មវិធីភ្ជាប់ទិន្នន័យ ផ្តល់ជូនទូរស័ព្ទដៃ ភ្ជាប់ទិន្នន័យផ្តល់ជូន MIFI ដោយឥតគិតថ្លៃ។

ក្រុមហ៊ុន South East Asia Telecom Group Ltd (ហៅកាត់ថា SEATEL Group) បង្កើតឡើងនៅប្រទេសសិង្ហបុរី នាឆ្នាំ២០១៤ គឺជាក្រុមហ៊ុនវិនិយោគលើសេវាអ៊ិនធើណែត និងទូរគមនាគមន៍ចល័ត។ ក្រុមហ៊ុន SEATEL គឺជាប្រតិបត្តិករទូរគមនាគមន៍ពហុវិស័យ ដែលមានអាជីវកម្មគ្របដណ្តប់លើសេវាអ៊ិនធើណែត និងសេវាទូរគមនាគមន៍ចល័ត។

ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ សេវាទូរគមនាគមន៍ចល័ត ( រូមមាន 4GLTE), ISP,​ Fixed Wireless Phone និង VOIP ជាដើម។ ក្រុមហ៊ុនបានអនុវត្តនូវយុទ្ធសាស្ត្របណ្តាញទំនាក់ទំនងចល័ត ដោយមានអាជីវកម្មផ្តោតសំខាន់ទៅលើសេវា Mobile Voice, Data, IP Phone, Broadband Internet Access,​ Multi-Media និងសេវាកម្មដទៃទៀត។

ក្រុមហ៊ុនខិតខំនាំយកមកនូវបច្ចេកវិទ្យាទំនើបបំផុត ការប្រើប្រាស់សំបូរបែប និងបណ្តាញដ៏មានស្ថេរភាពមកផ្តល់ជូនទីផ្សារ ដើម្បីផ្តល់ជូនប្រជាជនអាស៊ីអាគ្នេយ៍ នូវសេវាព័ត៌មានវិទ្យាដែលមានភាពសំបូរបែបគ្រប់កម្រិត និងមិនធ្លាប់មានពីមុន៕