នៅក្នុងសប្ដាហ៍ថ្មីនេះ លោកអ្នកកើតឆ្នាំ ជូត ឆ្លូវ ថោះ មមែ រកា ម្សាញ់ និកុរ នឹង មានរាសីខ្ពស់ត្រដែត ប៉ងប្រាថ្នាអ្វីនឹងបានសម្រេច សមតាមបំណង និងធ្វើដំណើរទៅទីជិតឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពល្អ។​

ជូត ជាកណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា នឹងបានជាធំ។ បើលោកអ្នកកើតឆ្នាំនេះ នឹងមានរាសីខ្ពស់ត្រដែត មានលាភមហាសាល រស់នៅត្រជាក់ត្រជុំ ជួបជុំគ្រួសារពោរពេញ ដោយសុភមង្គល ហើយបើលោកអ្នកប៉ងប្រាថ្នាធ្វើអ្វីមួយ ក្នុងរបររកស៊ីចិញ្ចឹមជីវិត និងធ្វើកិច្ចការប្រកបដោយសុចរិត នឹងបានសម្រេចសមដូចបំណង។ បើសម្លៀកបំពាក់វិញ លោកអ្នកគួរតែស្លៀកពាក់សម្លៀកបំពាក់ពណ៌ស និងបៃតង ទើបនាំលោភសំណាង។ លោកអ្នកកើតឆ្នាំជូននេះ នឹងមានរាសីឡើងខ្ពស់ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១១យប់។ នៅចុងខែនេះ រាល់ការងាររកស៊ីទទួលទាន និងកាក់កបជាអតិបរមា ហើយថ្ងៃនេះជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីទៀតផង។ ការរស់នៅ ទោះជាជួបនឹងការលំបាកបន្ដិចបន្តួចក្ដី ត្រូវពុះពារតែងហុចផ្លែផ្កាឲ្យគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរ ទៅទីជិតឆ្ងាយ មិនថាតាមផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាសក្ដី តែងអាចប្រមូលផលកម្រៃបានជាទីកប់ចិត្ត ។ ការធ្វើដំណើរទីជិតឆ្ងាយជួបនឹងសេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិងត្រឡប់មកវិញ ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំវិញ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ក៏ជាពេលវេលាល្អប្រពៃបំផុតដែរ។
ឆ្នាំឆ្លូវ ជាគោឧសភរាជ ធាតុដី លាបជង្រុក ឧត្តមល្អ និងមានទ្រព្យច្រើន។ 

លោកអ្នកកើតឆ្នាំឆ្លូវ នៅថ្ងៃនេះ នឹងមានរាសីខ្ពស់ត្រដែត មានទ្រព្យហូរចូលមហាសាល។ រីឯការរស់នៅក្នុងក្រុមគ្រួសារវិញ ប្រកបដោយភាពត្រជាក់ត្រជុំ និងពោរពេញដោយសុភមង្គល ហើយការប៉ងប្រាថ្នាអ្វីនឹងបានសម្រេច។ ចំពោះសម្លៀកបំពាក់វិញ លោកអ្នកគួរស្លៀកពាក់ពណ៌ខ្មៅ និងពណ៌លឿង ទើបនាំលាភសំណាង។ លោកអ្នកកើតឆ្នាំឆ្លូវ មានរាសីខ្ពស់ និងមានលាភសំណាងចាប់ពីម៉ោង៨ព្រឹក រហូតដល់មោង៩យប់។ នៅចុងខែនេះ លោកអ្នកនឹងមានលាភ សំណាងហូរចូលមក ធ្វើឲ្យជីវិតរបស់លោកអ្នកភ្លឺថ្លាជាក់ជាពុំខាន ជាពិសេសនឹងមានជោគមានជ័យ។ បើលោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មី តែងតែហុចផលល្អៗមកវិញ ជាងផលអាក្រក់។ ការប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញ អាចទទួលផលគ្រាន់បើ តែយ៉ាងណាលោកអ្នកត្រូវតែខិតខំប្រឹងប្រែង ទើបទទួលជោគជ័យលើជំនួញនោះ។ បើជាអ្នកការងារវិញ លោកអ្នកពុំគប្បីរិះគន់ចៅហ្វាយនាយឡើយ ព្រោះជញ្ជាំងមានត្រចៀក ប្រយ័ត្នត្រូវទទួលរងនូវការលំបាកនាពេលខាងមុខ។ រីឯសេចក្តីស្នេហាប្រុសស្រី បើចង់ជ្រើសគូស្រករ តែងតែជួបគូព្រេងពិត ដូចសេចក្តីប្រាថ្នា។

ឆ្នាំថោះ ទន្សាយដាំដូង ធាតុឈើភ្នំ មានបញ្ញាឈ្លាសវៃ សត្រូវបៀតបៀនមិនបានឡើយ។ លោកអ្នកកើតឆ្នាំថោះ នៅក្នុងសប្ដាហ៍នេះ នឹងមានរាសីខ្ពស់ត្រដែត មានលាភហូរចូលច្រើន និងរស់នៅត្រជាក់ត្រជុំ នៅក្នុងក្រុមគ្រួសារ ពោរពេញដោយសុភមង្គល ហើយប៉ងប្រាថ្នាអ្វីតែងបានសម្រេចសមដូចបំណង។ លោកអ្នកកើតឆ្នាំថោះ គួរតែស្លៀកសម្លៀកបំពាក់ពណ៌ឈាមជ្រូក និងពណ៌ស ទើបនឹងលាភសំណាង។ អ្នកកើតឆ្នាំឆ្លូវ នឹងមានរាសីខ្ពស់នាំលាភសំណាង ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់។ នៅចុងខែនេះ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសហូរចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា វិញ ក៏មិនមានជាបញ្ហាអ្វីមករារាំងនោះទេ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើង។ បើមិនដូច្នេះទ្រព្យ ដែលបម្រុងនឹងធ្លាក់ដល់ដៃ ក៏នឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញ ជាក់ជា ពុំខាន។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត១០០ ឆ្នាំ ក្នុងជីវិត។​

ឆ្នាំម្សាញ់ (ធាតុភ្លើង ពង្សមនុស្សប្រុស) ពស់រត់ចេញពីភ្លើង ចុះទៅក្នុងទឹក ច្រើនតែទទួលនូវសេចក្ដីទុក្ខព្រួយ តែនឿយហត់ជានិច្ច រកបាន តែទុកមិនគង់។ លោកអ្នកកើតឆ្នាំនេះ មានចំណុចខ្សោយត្រង់់ចង់ដឹងរឿងរ៉ាវគ្រប់យ៉ាងច្រើនពេក មិនងាយអត់ឱនឲ្យអ្នកដទៃ និងពូកែខាងគិតតែពីរឿងអាក្រក់បំផុតជាមុន។ លោកអ្នកកើតឆ្នាំនេះ គួរមានការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់។ លោកអ្នកកើតឆ្នាំនេះ តែងតែជួបនឹងរឿងនឿយណាយ និងតប់ប្រមល់ច្រើន ម្ល៉ោះហើយប្រយ័ត្នកំហុសការងារ ដែលអាចកើតពីតូចតាចទៅធំ ។ ចំពោះស្ត្រីចូរប្រយ័ត្នការកើតជម្លោះវិវាទណាមួយ ព្រោះតែមាត់ឥតគម្របជាមួយនឹងមនុស្សនៅក្បែរខ្លួន។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ គឺលាភតូចធំ ពុំសូវមានសំបូរទេ ព្រោះបើមិនបោលហួស ក៏ត្រូវអ្នកដទៃដណ្តើមយកអស់ដែរ។ រីឯការធ្វើដំណើរទៅទីជិតឆ្ងាយវិញ គួរមានការយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនបន្តិច ទើបប្រសើរ។ ចំណែកបញ្ហាសម្ពន្ធភាពស្នេហាកំលោះក្រមុំវិញ មានការប្រទាំងប្រទើស និងប្រឆាំងគ្នាក៏មិនតិចដែរ។

ឆ្នាំមមែ ពពែឧកញ៉ាចិញ្ចឹម ធាតុមាសទឹកដប់ ជាមនុស្សមានចិត្តទន់ប្រកបដោយបុណ្យ និងក្លាយជាអ្នកធំមានធនធានច្រើន។ លោកអ្នកកើតឆ្នាំនេះ នឹងមានរាសីខ្ពស់ លាភហូរចូល មហាសាល និងរស់នៅត្រជាក់ត្រជុំ នៅក្នុងក្រុមគ្រួសារពោរពេញដោយសុភមង្គល ហើយបើប៉ងប្រាថ្នាអ្វីៗតែងនឹងបានសម្រេចសមដូចបំណង។ លោកអ្នកកើតឆ្នាំមមែ គួរតែស្លៀកសម្លៀកបំពាក់ ពណ៌ផ្កាឈូក និងពណ៌ស្វាយ ទើបនាំលាភសំណាងល្អ។ លោកអ្នកកើតឆ្នាំមមែ មានរាសីខ្ពស់ នាំសំណាង ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង១០យប់។ នៅដំណាច់ខែនេះ រាល់ការងាររកស៊ីទទួលទាន នឹងមានលុយកាក់ហូរចូលដូចទឹកបាក់ទំនប់ គួរណាប្រញាប់រួតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណាវិញ ក៏ពុំជាមានបញ្ហាអ្វីនោះទេ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំវិញ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ក៏ជាពេលវេលាល្អប្រពៃបំផុតដែរ។

ឆ្នាំរកា មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យ និងមានបញ្ញា ជាមនុស្សចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់។ លោកអ្នកកើតឆ្នាំនេះ នឹងមានរាសីខ្ពស់ លាភហូរចូល មហាសាល និងរស់នៅត្រជាក់ត្រជុំ នៅក្នុងក្រុមគ្រួសារពោរពេញដោយសុភមង្គល ហើយបើប៉ងប្រាថ្នាអ្វីៗតែងនឹងបានសម្រេចសមដូចបំណង។ លោកអ្នកកើតឆ្នាំនេះ គួរតែស្លៀកសម្លៀកបំពាក់ ពណ៌ស និងពណ៌ទឹកក្រូច ទើបនាំលាភសំណាងល្អ។លោកអ្នកកើតនេះ មានរាសីខ្ពស់ នាំសំណាង ចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង១១យប់។ នៅដំណាច់ខែនេះ រាល់ការងាររកស៊ីទទួលទាន នឹងកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ បើទោះជាជួបនឹងការលំបាកបន្ដិចបន្តួចក្ដី តែបើលោកអ្នកមានការពុះពារតែងហុចផ្លែផ្កាឲ្យគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរ ទៅទីជិតឆ្ងាយវិញ មិនថាផ្លូវទឹក ផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងនឹងប្រមូលផលកម្រៃសមតាមបំណង។ រីឯការធ្វើដំណើរទៅទីជិតឆ្ងាយវិញ នឹងជួបនូវសេចក្ដីសុខក្សេមក្សាន្ដ ទាំងទៅនិង ត្រឡប់មកវិញ។ ចំពោះបញ្ហាសេចក្ដីស្នេហាកំលោះក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ក៏ជាពេលវេលាល្អប្រពៃបំផុត។

ឆ្នាំកុរ (ធាតុទឹក ពង្សមនុស្សស្រី) ជ្រូកគេសម្លាប់យកសាច់ស៊ី នឹងត្រូវទទួលនូវសេចក្ដីទុក្ខព្រួយជានិច្ច ហើយចំណុចខ្សោយរបស់លោកអ្នកកើតឆ្នាំនេះ ត្រង់មានការរួញរា គុំកួន ឫស្យា និង គេចវេះពីការប្រឈមមុខគ្នា និងពូកែតូចចិត្តខ្លួនឯង។ លោកអ្នកកើតឆ្នាំនេះ នឹងជួបនូវរឿងនឿយណាយ និងតប់ប្រមល់ច្រើន ម្ល៉ោះហើយប្រយ័ត្នកំហុសការងារដែលអាចកើតពីតូចទៅធ។ ចំពោះស្ត្រីចូរប្រយ័ត្នកើតមានជម្លោះវិវាទណាមួយ ព្រោះតែមាត់ឥតគម្របជាមួយនឹងមនុស្សនៅក្បែរខ្លួន។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញ លាភតូចធំពុំសូវមានសំបូរទេ បើមិនបោលហួស ក៏ត្រូវអ្នកដទៃដណ្តើមយកអស់ដែរ។ ដោយឡែកការធ្វើដំណើរទៅទីជិតឆ្ងាយវិញ គួរមានការយកចិត្តទុកដាក់ និងគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនបន្តិច ទើបប្រសើរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើស និងប្រឆាំងគ្នាក៏មិនតិចដែរ៕