កាលពីយប់ថ្ងៃទី ២៣ ខែសីហានេះ ​នៅទីក្រុង​ New York សហរដ្ឋអាមេរិក ក្រុមហ៊ុន SAMSUNG បានប្រកាស និងបង្ហាញពីរូបរាងក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗ របស់ទូរស័ព្ទស៊េរីចុងក្រោយនៃក្រុមហ៊ុនមួយនេះគឺ​ Model Galaxy Note8 ។

ដូចអ្វីដែលទាំងអស់គ្នាបានរំពឹង​ Galaxy Note 8 បានបំពាក់មកជាមួយកាមេរ៉ាភ្លោះពិតមែន​ ដែលគុណភាពក្នុងការចាប់យករូបភាពពិតជាមិនធម្មតានោះទេ ។ Note 8 បំពាក់មកជាមួយអេក្រង់​ Quad HD Super AMOLED ទំហំ 6.3inches Infinity Display ។

កាមេរ៉ាខាងមុខរបស់ Note 8 មានទំហំ 8megapixels Auto focus ខាងក្រោយមានជាប្រភេទកាមេរ៉ាភ្លោះ មួយគ្រាប់មានប្រភេទ Wide ថតលក្ខណៈទូលាយ និងមួគ្រាប់ទៀតជាប្រភេទ​ Telephoto ថតបែបលក្ខណៈជិត និងព្រឹលផ្នែកខាងក្រោយ ដែលកាមេរ៉ាទាំងពីរគ្រាប់នេះ មានទំហំ 12megapixels ដូចគ្នា ។

Note 8 មាន RAM 6gb អង្គផ្ទុកទិន្នន័យចាប់ពី 64gb រហូតដល់ 128gb ។ ជាមួយនិងអាវក្រោះការពារធូលី​ ការពារជម្រាបទឹក និងរន្ធដោតកាសប្រភេទ 3.5 មីលីម៉ែត្រ Samsung នៅតែបន្តរក្សាប្រើប្រាស់លើម៉ូដែលថ្មីនេះដដែល។ សម្រាប់ថ្ងៃដាក់លក់ជាផ្លូវការ គឺថ្ងៃ១៥ ខែកញ្ញា ខាងមុចនេះហើយ ៕
សហការី KBN