ភ្នំពេញ៖ បុរស​សង្ស័យ​ម្នាក់ ​ត្រូវ​បានអ្នកមើល​ការខុសត្រូវ​សំណង់ម្នាក់ ចាប់​ឃាត់ខ្លួន ​យកទៅ​ប្រគល់​ឱ្យនគរបាលប៉ុស្តិ៍​ទំនប់ទឹក ​សាកសួរ​ បន្ទាប់​ពីជនសង្ស័យ​រូបនោះ​បានធ្វើ​សកម្មភាព​ កាត់យក​ស្លាក​យីហោ​ ដែល​គេចងនៅមុខផ្ទះ​ ​ដែលហេតុការណ៍​ចាប់ខ្លួននេះ បានធ្វើឡើងនៅ​វេលាម៉ោង​១០និង៣០នាទីយប់​ ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៧​ នៅចំណុច​មុខផ្ទះ​អត់លេខ​ ផ្លូវ​៤៣០​កែងនិង​១៨៣​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន ។



​បុរស​ជាអ្នកមើល​ការ​ ខុសត្រូវមានឈ្មោះ​ ហូរ​ ចេង​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរកម្មករ​សំនង់​ ស្នាក់នៅ​កន្លែង​ធ្វើ​ការ​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​ ចំនែក​ជនសង្ស័យ​មាន​ឈ្មោះ​ សេង​ សេងម៉ូវ​ ភេទប្រុស​ អាយុ ​៣៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់​នៅម្តុំ​បឹងត្របែក​ ផ្លូវ​៩៩​ សង្កាត់​បឹងត្របែក​ ខណ្ឌចំការមន​ មានស្រុកកំនើត​ នៅឃុំ​ព្រែកនិរន្ទ​ ស្រុកឯកភ្នំ​ ខេត្ត​បាត់ដំបង​ ដកហូត​ស្លាក​យីហោចំនួន​៥​សន្លឹក​ ក្នុង​នោះ​ មានស្លាក​ AMAZON ចំនួន ២សន្លឹក​ និង​ស្លាក​សាលា​រៀនឯកជន​ចំនួន ​៣សន្លឹក​ កូនកាំបិត​ចំនួន​១០​ ម៉ូ​តូ​ម៉ាកស៊ុយហ្ស៊ូគី​ស្មាស​ ពណ៌ខ្មៅ​ ​មួយគ្រឿង​ និង​ ឧបករណ៍​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ដែល​ជនសង្សយ័​លាក់​ទុក​ក្នុង​ សាក់កាដូរ​ ។

​​តាម​សម្តី​អ្នក​មើល​ការ​ខុសត្រូវកន្លែង​ហាង​កា​ហ្វេយីហោ​​ AMAZON ដែល​កំពុង​សាង​សង់​ បានឱ្យដឹងថា​ នៅពេល​ឃាត់ខ្លួនជនសង្ស័យ​ ពួកគាត់​បានសំរាក​ពីការងារ​ រួចហើយ​បាននាំគ្នា​អង្គុយ​ផឹកស៊ីនៅ​ក្នុង​កន្លែង​ធ្វើ​ការ​ ស្រាប់តែពេលនោះ​ ពួកគាត់​ បានអើត​មើល​តាម​ ប្រលោះ​របង​ ស្រាប់​តែ​ឃើញ​ជ​នសង្ស័យ​ខាង​លើ បានជិះម៉ូតូ​មួយគ្រឿង​ មកឈប់​ រួចហើយ​បុរស​ជា​ជនសង្ស័យ​រូប​នោះ​ បានដើរទៅលួច​កាត់​យកស្លាក​យីហោ AMAZON ​​ដែល​ពួកគាត់​បានចងនៅមុខផ្ទះ​ ចំនួន​២សន្លឹក​ បត់ដាក់លើម៉ូតូ​ បម្រុងជិះ​ម៉ូតូ​ចេញ​ទៅ​​ ដោយឃើញ​សភាព​បែបនេះ​ ពួកគាត់​បាននាំ​គ្នា​រត់ចេញមកក្រៅ​ រួចហើយ​បានឃាត់​បុរស​រូប​នោះ ​ប្រគល់ឱ្យនគរបាលប៉ុស្តិ​ទំនប់​ទឹក​ យកទៅ​សាកសួរ​ តែម្តងទៅ​ ។

​​នៅពេល​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ ​បានសារភាពថា​ រូប​គាត់​ពិតជាបាន​លួច​យក​ស្លាក​ប៉ាយ​យីហោ ​របស់​គេពិតប្រាកដមែន​ មូលហេតុ​ដោយ​សារ​តែ​​ ស្រលាញ់ ​និង​ចូល​ចិត្ត​ស្លាក​យីហោ​នេះ​ ហើយ​ចង់​យក​ទៅ​ដេកឱបថែមទៀតផង​ ។

​ក្រោយពេលកើតហេតុ​ បន្ទាប់ពីសាក​សួរ​ ជនរងគ្រោះ​មិនបានដាក់ពាក្យ​បណ្តឹង​នោះទេ​ គឺគ្រាន់តែ​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការ​អប់រំទៅបានហើយ​ ​ព្រោះ​អី​មើលទៅ​ជនសង្ស័យ​រូប​នោះ​ដូចជាមនុស្ស​ ដែល​មាន​បញ្ហា​សតិផង ។
​​ចំនែក​ជនសង្ស័យ​វិញ​ ត្រូវបានសមត្ថកិច្ច​ ធ្វើ​ការ​អប់រំ និង​នែនាំ​ ​ធ្វើ​សាវតាទុក​ រួចហើយ​បានឱ្យ​បងប្អូន​សាច់ញាតិ​ មក​ធានា​ រួចហើយ​ក៏ឱ្យត្រឡប់ទៅផ្ទះវិញធម្មតា​ ៕ សហការី KBN