រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា​ (CBL) បានរៀបចំកម្មវិធី ប្រគល់រង្វាន់លើកទីបី សម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការ ឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មានជាច្រើន។

អ្នកណែនាំរោងការ ចំនួនបីនាក់ បានឈ្នះ​រង្វាន់រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រ យ៉ាងស្រស់ស្អាត ជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០កេស ពីកម្មវិធីចាប់រង្វាន់ លើកទីបីដែលបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ កន្លងមក។

កម្មវិធីប្រគល់រង្វាន់លើកទីបីនេះ បានរៀបចំឡើង ក្នុងគោលបំណង ថ្លែងអំណរគុណ និង បង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់ ​របស់​ក្រុមហ៊ុន ​ចំពោះអ្នកដែលបានណែនាំ រោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។

សូមកុំទាន់អាល់អស់សង្ឃឹម លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ រថយន្តដឹកទំនិញខ្នាតតូច ជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេសសម្រាប់អ្នកណែនាំ រោងការរូបណា ដែលបានណែនាំរោងការច្រើនជាងគេ សំរាប់កម្មវិធីបន្ទាប់។

ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់ លើកទឹកចិត្តសម្រាប់ អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និង អ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុន ដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាបៀរ Heineken, Tiger, ABC, Anchor និង Gold Crown ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និង ធ្វើការចុះឈ្មោះ មកកាន់ក្រុមការងារបម្រើសេវាអតិថិជន របស់ក្រុមហ៊ុនយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 011 222 400 / 011 333 500 ជាការស្រេច។

សំរាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400 / 011 333 500 ។

ពិសាដោយការទទួលខុសត្រូវ