រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៧ នេះ កម្ពុជា កូួរ៉េ និងថៃ បានធ្វើពិធីចុះអនុស្សារន យោបលគ្នាដើម្បីផ្ដល់ឱកាសដល់យុវជន ខ្មែរដែលមានសមត្ថភាព និងទេពកោសល្យ រាំ និងច្រៀង បានក្លាយជាតារាអាជីពលំដាប់ ដែលអាចចេញសម្ដែងនៅ ប្រទេសរួមមាន កូរ៉េ ចិន ថៃ វៀតណាម និងកម្ពុជា ។

លោក Raindy នាយកប្រតិបត្តិមណ្ឌលកម្សាន្ត និង អិច (X Entertenmant) មានប្រសាសន៍ថា ការចាបដៃរវាងយើងទាំងពីរ ជាមួយក្រុមហ៊ុន កូរ៉េ និងថៃ នេះដោយសារតែមើលឃើញវិស័យចម្រៀង នៅកម្ពុជាហាក់មិនសូវមាន អ្វីដែលថ្មីសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសសម្រាប់អ្នកមានសមត្ថភាព គ្រប់គ្រាន់លើវិស័យនេះ បានទៅសម្ដែង ក្រៅប្រទេស ក្រោយពេលពួកគេប្រឡងជាប់ ។

កត្តានេះ ហើយទើបមណ្ឌលកម្សាន្ត អិច ចាប់ដៃគូជាមួយប្រទេសនៅជុំវិញ កម្ពុជាយើង ដើម្បីផ្ដល់ឱកាស ដល់យុវតីខ្មែរចំនួន ៦នាក់ ទៅរៀនរាំ និងច្រៀងនៅប្រទេសកូរ៉េ ដែលការទៅរៀននេះ ភាគីកូរ៉េមានក្រុមហ៊ុន Six Osean ជាអ្នកទទួលរាប់រងលើការចំណាយទាំងស្រុង មកលើបេក្ខនារីជ័យលាភី ។ នេះបើមាន ការគូសបញ្ចាក់របស់លោក Raindy ។

សម្រាប់លក្ខណៈជ្រើសរើសវិញ បេក្ខនារីទាំងអស់ដែលមានបំណងចង់ក្លាយជាតារាអាជីពលំដាប់នេះ ត្រូវមានសមត្ថភាពរាំ និងច្រៀង ហើយមានកម្ពស់ចាប់ពី ១.៦០ម៉ែត្រ និងមានអាយុ ចាប់ពី ១៨ឆ្នាំ ឡើងទៅ ។ ទីតាំងជ្រើសរើសគឺនៅមជ្ឈមណ្ឌលកម្សាន្ត អិច ដែលអសយដ្ឋាន ផ្លូវលេខ ២០៦ សង្កាត់ផ្សាដេប៉ូ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ១៩ សីហា នេះតទៅ ។ ព័ត៌មានមន្ថែម សូមទំនាក់ទំនង ០៧០ ៤២៤ ៤៤២/០៩៧ ៣០ ៣៦ ៣៣៣ ៕