រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ១០ ​ខែសីហា ឆ្នាំ​​២០១៧ នៅរោងចក្រក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា​ (CBL) ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ លើកទីបី សម្រាប់គូស្វាមី ភរិយាថ្មីទាំងអស់ ដែលបានឈ្នះ ពីកម្មវិធីចាប់រង្វាន់ កាលពី​​ថ្ងៃទី​ ១៦ ​ខែកក្កដា ឆ្នាំ​​២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone។ កម្មវិធីពិសេសនេះ មានការអញ្ជើញចូលរួម ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ស្វាមីភរិយាថ្មីចំនួន ៣៦គូ​ និងអ្នកសារព័ត៌មានជាច្រើន។

ថ្នាក់គ្រប់គ្រងក្រុមហ៊ុន ស្រាបៀរអាន់ឆ័រ បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា​ កម្មវិធីប្រគល់រង្វាន់លើកទីបីនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៏ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន ១៥ គូ ទូរទស្សន៍ Smart TV 55“ ជូនគូស្វាមីភរិយាថ្មីចំនួន ១១ គូ និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន ១០ គូ ។

គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធី​អាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ឆ្នាំ ​២០១៧ នេះ អតិថិជនដែលជាវស្រាបៀរអានឆ័រ កំប៉ុង ឬដបចាប់ពី ២០ ឡើង​ ទទួលបានសៀវភៅកត់ចំណងដៃ ប៊ិច កាបូប និងប័ណ្ណ​ផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញ និងកាម៉េរាម៉ាក Sony​ ជាច្រើនរង្វាន់។ ជាពិសេសរាល់ការជាវចាប់ពី ១២០ កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុ​រយៈពេល ២ ថ្ងៃ ១ យប់។ ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា ១០០០ គូដំបូងប៉ុណ្ណោះ។
ចំពោះគូស្វាមីភរិយាថ្មី ដែលមិនមានសំណាងឈ្នះរង្វាន់ពីកម្មវិធីពិសេស សូមកុំទាន់អស់សង្ឃឹមនៅមានការចាប់ឆ្នោតផ្តាច់ព្រ័ត្រនៅ ថ្ងៃទី 15​​ តុលា​ 2017​ ខាងមុខនេះ។

សូមទទួលយកភាព សប្បាយរីករាយពិតប្រាកដ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ជាមួយរសជាតិ​ស្រទន់ នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្ត ក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi រហូតដល់ ៦០ គូ។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!
ពិសាដោយការទទួលខុសត្រូវ៕