ភ្នំពេញ៖ សមត្ថកិច្ចចម្រុះ បានចេញប្រតិបត្តិការ បង្រ្កាបក្រុមចាប់ជំរិត ជនជាតិចិនជាង១០០នាក់ នៅល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ នៅក្នុងខុនដូមួយកន្លែង ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាប ជនជាតិចិនជាប់ពាក់ព័ន្ធ នឹងករណីចាប់ជំរិត ​តាម​ប្រព័ន្ធអ៊ិនធើរណេតនេះ មានការចូលរួម ពីកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នគរបាល ខណ្ឌទួលគោក និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ និងដឹកនាំកម្លាំងផ្ទាល់ ពីលោកឧត្តមសេនី​យ៍ឯក អ៊ី សុខឃី ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បាបនឲ្យដឹងថា ជនជាតិចិនជាង១០០នាក់ ត្រូវបានឃាត់ខ្លូន ដោយសារពួកគេ មានការជាប់ពាក់ព័ន្ធនឹងករណី ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលពួកគេបាន លួចធ្វើសកម្មភាព នៅក្នុងខុនដូរមួយនេះ។

ក្រោយពេលបង្រ្កាបរួច សមត្ថកិច្ចបាននាំខ្លួនពួកគេទៅកាន់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បី​សាក​សួរ និងចាត់ការតាមនីតិវិធី៕