អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា មានកត្តិយស សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ការប្រឡងគណិតវិទ្យា យុវជនអន្តរជាតិអូឡាំព្យាដ (IJMO: International Junior Math Olympiad) បានរៀបចំឡើងដំបូងបង្អស់ នៅទីក្រុងភ្នំពេញ នៅខែសីហា ឆ្នាំ២០១៧។​

កម្មវិធីនេះ គឺជាការប្រកួតប្រជែង គណិតវិទ្យាអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅ ជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ី។ ចំពោះលក្ខខណ្ឌចូលរួម មានតែជ័យលាភីមេដាយមាសពីការប្រឡងប្រជែង គណិតវិទ្យាអូឡាំព្យាដ របស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់អាស៊ាន (SASMO៖ Singapore and Asian Schools Math Olympiad) ប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួម និងត្រូវបានជ្រើសរើស ដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតជារៀងរាល់ឆ្នាំ។

IJMO មានបំណងផ្តល់ឱកាស ដល់សិស្សានុសិស្ស ដើម្បីធ្វើទំនាក់ទំនងរវាងគ្នានឹងគ្នា ព្រមទាំងប្រកួតប្រជែង ជាមួយគូប្រកួតដែលមានសមត្ថភាព នៅក្នុងតំបន់អាស៊ី។ សិស្សានុសិស្សជាច្រើន មកពី ១៧​ ប្រទេសនិងសាលាជាច្រើន បានចូលរួមកម្មវិធី IJMO នេះជាលើកដំបូង។

ការប្រកួតប្រជែងនេះ បានប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យហ្សាម៉ាន់ នាថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨ព្រឹក ដែលមានការចូលរួមដោយ ប្រទេសនានាដូចជាកម្ពុជា សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ អ៊ូបេគីស្ថាន មីយ៉ាន់ម៉ា ចិន វៀតណាម ប៊ុលហ្គារី និងហុងកុង។ កម្ពុជាទទួលបានមេដាយសំរិទ្ធិ៦២ ប្រាក់៥ និងមាស៣។

អំឡុងពេលនៃការ រៀបចំការប្រកួត បេក្ខជនបរទេស បានធ្វើទស្សនកិច្ចខេត្តសៀមរាប ដើម្បីស្វែងយល់អំពីប្រាសាទអង្គរវត្ត និងសម្បត្តិប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ នេះជាឱកាសដ៏ល្អក្នុងការផ្លាស់ប្លូរបទពិសោធន៍វប្បធម៌។

មហាភោជនាហារនឹងធ្វើឡើង នៅសណ្ឋាគារសុខា​​ភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ក្រោមអធិបតីភាពឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ HYPERLINK “http://www.ijmo.asia” www.ijmo.asia ឬទំព័រហ្វេសប៊ុក​​ www.Facebook.com/STEMCambodia ឬ www.facebook.com/SASMOCambodia ។

[layerslider id=”8″]