Face dance ជាហ្គេមមួយប្រភេទ ដែលមានលក្ខណៈបែបកំប្លែង វាស្រដៀងទៅនិងហ្គេមរាំដែលបងប្អូនធ្លាប់លេងកំសាន្ត ដោយតម្រូវឲ្យលោតតាមសញ្ញាព្រួញ ហើយ face dance ក៏មិនខុសគ្នាប៉ុន្មានពីហ្គេមនោះដែរ គឺតម្រូវឲ្យយើងធ្វើទឹកមុខទៅតាមរូបភាព Emoji ដែលលោតចេញមក ។ សម្រាប់ប្រិយមិត្តដែលចូលចិត្តលេងទឹកមុខ ទាំង Sad Cute កំប្លែង ហ្គេមមួយនេះគឺពិតជាស័ក្តិសមណាស់ ហើយវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាទប់សំណើចមិនជាប់នោះទេ។ ហើយហ្គេមមួយនេះលោកអ្នកក៏អាចទាញយកមកលេងបានទាំងលើ iOS និង Android ។ តោះសាកមើលទាំងអស់គ្នាថាតើ អ្នកណាពូកែលេងទឹកមុខជាងគេ។