មានរឿងជាច្រើន ដែលមាតាបិតាអាចធ្វើបាន ដើម្បីចិញ្ចឹមបីបាច់ បុត្រធីតាពួកគាត់ ឲ្យធំធាត់ ប្រកបដោយសុខភាពល្អ ដោយធម្មជាតិ និងសុវត្តិភាព ដូច្នេះហើយបុត្រធីតារបស់ពួកគាត់ ទាំងអស់អាចស្វែងយល់ អភិវឌ្ឃ រឺក៏រៀនសូត្រពីអ្វីៗដែលចាំបាច់ សម្រាប់ពួកគេដើម្បី ក្លាយជាក្មេងរឹងមាំ ឆ្លាតវៃ អាចប្រឈមមុននូវអ្វីៗគ្រប់យ៉ាងដែល មាននៅក្នុងពិភពលោក។

នៅថ្ងៃសៅរ៍ ទី 12 ខែសីហានៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់
ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទៅលើផលិតផល ថែទាំទារក Babi Mild និង ផលិតផល 12Plus នៅប្រទេសកម្ពុជា បានរៀបចំកិច្ចពិភ្សាស្តីអំពី “វិធីសាស្រ្តក្នុងការថែទាំបុត្រធីតាឲ្យមានភាពឆ្លាតវៃ “គោលបំណងស្វែងរកពីវិធីសាស្រ្ត ដ៏ល្អបំផុតដែល មាតាបិតាអាចជួយបង្ហាញផ្ឡូវឲបុត្រធីតារបស់ពួកគាត់មានភាពជោគជ័យ ក្នុងជីវិត។

ភ្ញៀវកិត្តិយលជាង 150 នាក់បានចូលរួមក្នុងការធ្វើបទបង្ហាញនេះ ដែលរៀបចំដោយក្រុមហ៊ុន Osotspa (Babi Mild Principle) និងក្រុមហ៊ុន Rompolthong។ កម្មវិធីនេះផងដែរក៏មានការ អញ្ជើញចូលរួមពី វាខ្មិនសំខាន់ៗរួមមាន អ្នកឯកទេសផ្នែកកុមារ លោកជំទាវ វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពីមន្ទីរពហុព្យាបាល និងសម្ភព សុខ លាភ មេត្រី មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង 1 ។ លោកស្រី Carie Phou ដែលជានាយកក្រុមហ៊ុន Rompolthong និងជាអ្នកវិនិយោគដ៏យូរអង្វែងមួយនៅក្នុងទីផ្សារកម្ពុជា។ លោកស្រី Briya ជាតារាសម្តែងដ៏ល្បី ហើយក៏ជាអ្នកម្តាយវ័យក្មេង និងលោកស្រី Heather Golem នាយកសាលា Giving Tree School ដែលមានបទពិសោធន៍បង្រៀន និងធ្វើការជាមួយកុមារជាង 10 ឆ្នាំមកហើយ។

វាខ្មិនទាំងអស់បានធ្វើបទបង្ហាញរួមគ្នាស្តីពីការណែនាំសាមញ្ញៗ ដល់មាតាបិតា ដើម្បីជួយឲ្យបុត្រធីតារបស់ពួកគាត់បង្កើនការយល់ដឹង ដែលពួកគេអាចទទួលយកនូវពិភពលោកនៅជុំវិញខ្លួន ដែលមានដូចជា ការស្តាប់តន្ត្រី ការបញ្ចេញសកម្មភាព ការលេងកម្សាន្ត ការបរបោះអង្អែល និងការម៉ាស្សា។

តួនាទីរបស់យើងក្នុងនាមជាឪពុកម្តាយ គឺត្រូវបង្កើតបរិយាកាសមួយដែលធ្វើឲ្យបុត្រធីតា មានអារម្មណ៍ទទួលបាននូវសុវត្ថិភាពគ្រប់គ្រាន់ដើម្បីការធំធាត់ ហើយពេលខ្លះយើងអាច ភ្ញាក់ផ្អើពេលដែលដឹងថា យើងទាំងអស់គ្នាអាចធ្វើបានល្អតាមវិធីសាស្រ្តបែបធម្មជាតិ ដូចជាពេលងូតទឹកជាដើម។ នេះជាពេលវេលាដ៏មានតម្លៃមួយប្រចាំថ្ងៃ ដែលយើងត្រូវតែ ប្រញាប់បំពេញកាតព្វកិច្ចនេះ ព្រោះភស្តុតាងជាច្រើនបង្ហាញ ថាការចំណាយពេលក្នុងការនិយាយ និងការលេងជាមួយបុត្រធីតារបស់យើង ក្នុងអំឡុងពេល ងូតទឹក អាចជួយភ្ជាប់ទំនាក់ទំនងពួកគាត់ទៅកាន់ពិភពលោកដោយការចង់ដឹង ចង់ឃើញ និងចេះបើកចិត្តដើម្បីស្រូបយកអ្វីៗជាច្រើន ប្រៀបដូចទៅនឹងអេប៉ុង ដុសខ្លួនអញ្ចឹង។

លើសពីនេះ ពេលងូតទឹកអាចជាផ្នែកសំខាន់មួយនៃការសម្រាករបស់ទារក ដូច្នេះពួកគាត់អាច គេងស្កប់ស្កល់នៅពេលយប់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា រាល់ការគេងបន្ថែម 15 នាទី ដែលកូនៗទទួលបានរាល់យប់ អាចបង្ហាញឲ្យឃើញនូវកម្រិតខុសគ្នា នៅពេលពួកគាត់ទៅសាលារៀន។

ផលិតផល Babi Mild ត្រូវបានបង្កើតឡើងដោយសារធាតុផ្សំបែបធម្មជាតិ ដូច្នេះហើយពួកគាត់ អាចទទួលបាននូវភាពទន់ល្មើយ និងការថែទាំដូចជាអ្នកម្តាយរបស់គាត់អញ្ចឹង។ រូបមន្តដ៏ល្អនេះផ្តល់ឲ្យអ្នកម្តាយ និងទារកទទួលបានអារម្មណ៍ធូរស្រាល ហើយវាបានបង្ហាញថា ពេលទារកមាន អារម្មណ៍ធូរស្រាល គឺជាពេលដែលទារករីករាយ ហើយអ្វីដែលភ្ញាក់ផ្អើលនោះ វាមានអត្ថប្រយោជន៍ពីធម្មជាតិជាច្រើនដើម្បីសុភមង្គល។ ការសិក្សាស្រាវជ្រាវដដែលៗជាច្រើនបានបង្ហាញថា សុភមង្គលធ្វើឲ្យមនុស្សរីករាយក្នុងជីវិត។ វាជំរុញនូវសុទិដ្ឋិនិយមរបស់ពួកគាត់ ធ្វើឲ្យពួកគាត់កាន់តែមានប្រសិទ្ធភាព និងជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួននិងជីវិតការងាររបស់ពួកគាត់។

ម្យ៉ាងវិញទៀត កុមារមានភាពរីករាយ ពេលធំឡើងនឹងក្លាយជាមនុស្សដែលមានទេព្យកោសល្យល្អ ប្រកបដោយភាពជោគជ័យ។ យើងអាចធ្វើបានយ៉ាងច្រើនសម្រាប់បុត្រធីតារបស់យើងតាមរយៈការថែទាំតាមបែបធម្មជាតិ ដែលផលិតផល Babi Mild បង្កើតឡើងសម្រាប់មាតាបិតា ព្រមទាំងកូនតូចដូចគ្នា។