គងហុង សំភារៈផ្ទះបាយ (ចិន) បានបង្កើតឡើងឆ្នាំ ១៩៩០ ដែលជាសហគ្រាសមួយមាន បទពិសោធន៍ និងជំនាញក្នុងការផលិត បរិក្ខាផ្ទះបាយធ្វើពីអ៊ីណុកជាង ២៧ ឆ្នាំ។ សហគ្រាសបានបង្កើត សាខានៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៩ ហើយក្លាយជាសហគ្រាសដំបូងបំផុត ដែលមានបរិក្ខាផ្ទះបាយ សំបូរបែប និងមានសេវាកម្មដំឡើង បរិក្ខាផ្ទះបាយ ប្រភេទចម្រុះ នៅប្រទេសកម្ពុជា មានជំនាញ វិជ្ជាជីវៈសម្រាប់ផ្គត់ផ្គង់ ឧស្សាហកម្មភោជនីយដ្ឋាន មានដំណោះស្រាយសម្រាប់ការដំឡើងវិស្វកម្មផ្ទះបាយ ទាំងមូល មានការតុបតែងលំអរផ្ទះបាយ ផ្ដល់បរិក្ខាផ្ទះបាយ ការដំឡើងបរិក្ខាផ្ទះបាយ ការធ្វើតេស្ដម៉ាស៊ីន និងសេវាកម្មថែទាំល្អឥតខ្ចោះ។ ក្រុមហ៊ុនមានបរិក្ខាផ្ទះបាយដូចជា បរិក្ខាផ្ទះបាយផ្នែកអាហារអឺរ៉ុប និងចិន គ្រឿងម៉ាស៊ីនផ្នែកផលិតគ្រឿងបរិភោគ គ្រឿងត្រជាក់ គ្រឿងម៉ាស៊ីនផ្នែកធ្វើនំ និងគ្រឿងពិសេសៗ ផលិតពីអ៊ីណុក។ ផលិតផលសំបូរបែប គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់អតិថិជន បំពេញ តាមប្រភេទ ផ្ទះបាយខុសៗគ្នា និងតម្រូវការតាមផ្ទះខុសៗគ្នាផងដែរ ។

គង ហុង សំភារៈផ្ទះបាយអ៊ីណុក ចាប់ពីខែ៨ ធ្វើគំរប់ខួបឆ្នាំទី ២៧ ចាប់ពីថ្ងៃទី ១១-២៩ ខែ ៨ ឆ្នាំ២០១៧ បញ្ជុះតម្លៃពិសេស គ្រប់ប្រភេទម៉ាស៊ីនទាំងអស់ បញ្ចុះតម្លៃ ១៥% និងអ៊ីវ៉ាន់តូចៗ បញ្ចុះតម្លៃ ២០% ។

ឧត្តមភាព​ពិសេសធំៗទាំង៣៖

១. ភ្នាក់ងារ​ម៉ាកផលិតផលជាច្រើន
ក្រុមហ៊ុនធ្វើជាភ្នាក់ងារលក់ម៉ាកផលិតផលជាច្រើន ដោយ​ជ្រើសរើស​នូវ​សហគ្រាស​ ​ល្អ និងម៉ាកល្អ​នៃប្រភេទ​ផលិតផលនានានៅប្រទេសចិន ដែលគ្របដណ្ដប់លើបរិក្ខារ​ផ្ទះបាយ​លក្ខណៈពាណិជ្ជកម្មទាំងអស់ និងសម្ភារ​សណ្ឋាគារភាគច្រើន ហើយមាន​កម្រិត​​ប្រភេទ​សេដ្ឋកិច្ច និងកម្រិត​ប្រភេទប្រណិត​ថ្នាក់កណ្ដាល និងថ្នាក់ខ្ពស់ ដើម្បីផ្តល់​ជម្រើស​ឲ្យ​អតិថិជន​ដែលមាន​តម្រូវការ​ប្រើប្រាស់ខុសៗគ្នា។

២. គម្រោងសំណង់ផ្ទះបាយ
តាមរយៈបច្ចេកទេសជំនាញ ការគ្រប់គ្រង​ម៉ឺងម៉ាត់ បរិក្ខារទំនើប និង​សមត្ថភាព​ចម្រុះ​ដ៏ក្រាស់ក្រែល ក្រុមហ៊ុនបាន​បង្កើត​សហគ្រាសនាំមុខគេសម្រាប់​សំណង់​ផ្ទះបាយ​ដែល​មាន​ជំនាញបំផុត។ យើងខ្ញុំ​មាន​ក្រុមសំណង់​ដែលសម្បូរទៅដោយបទពិសោធន៍​នៅ​ប្រទេសកម្ពុជា​ រួមមាន​អ្នកមានភាពប៉ិនប្រសប់ជំនាញ​ក្នុងផ្នែករចនា​សំណង់ លក់ ផលិត ដំឡើង និងសេវា​ក្រោយ​ការលក់ជាដើម។ អតិថិជន​ភោជនីយដ្ឋាន និងសណ្ឋាគារ​ដែលធ្វើការសហការ​ជាមួយ​មាននៅគ្រប់ទីកន្លែងទូទាំងប្រទេស នៅ​គ្រប់ច្រក​ផ្លូវតូចធំក្នុងភ្នំពេញ ខេត្ត​សៀមរាប និងខេត្ត​ព្រះសីហនុជាដើម។ យើងខ្ញុំបម្រើដល់​អ្នក​ប្រើប្រាស់​នៅប្រទេសកម្ពុជា​ដោយ​ប្រកាន់ខ្ជាប់នូវ​ទស្សនៈ “គំនិតច្នៃប្រឌិតគ្មានព្រំដែន” ស្មារតី “គុណភាព​លេចធ្លោ ពីដើមដល់ចប់” កម្លាំង​បច្ចេកទេសជំនាញ និងសមត្ថភាព​ចម្រុះ​បន្ទាប់បន្សំ​ទាំងមូលដែលខ្លាំងក្លា​។​

៣. សេវា​ក្រោយការលក់ដែលល្អឥតខ្ចោះ
ដើម្បីធានាថា​ អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា​អាច​ទទួលបានសេវាថែទំាគ្រឿងម៉ាស៊ីនពីរក្រុមហ៊ុនយើងខ្ញុំ​ជាសកលរបស់​សម្ភារផ្ទះបាយគង ហុង យើងខ្ញុំបាន​បង្កើតផ្តាច់មុខនូវ​ផ្នែក​សេវាថែទំា​ក្រោយ​ការលក់​ដែល​មាន​ជាង​ស្ទាត់ជំនាញខាង​ជួសជុលនៅ​ប្រទេសចិននិងកម្ពុជា ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​ សេវាដែលពេញលេញ និងល្អឥតខ្ចោះ រួមមាន ការដឹកជញ្ជូនទំនិញ ការធ្វើតេសដំឡើង ការបង្ហាត់បង្រៀនពីការប្រើប្រាស់ និងការជួសជុលជាដើម។ ដើម្បីជាគោលដៅនៃ “ការធានា​គុណភាព សេវាជំនាញ និងអតិថិជនរបស់ខ្លួនយ៉ាងពេញចិត្ត” នឹងផ្តល់​សេវា​ដែលមានទំនុកចិត្តបំផុត ដល់​អតិថិជនដោយ​ភាពស្មោះត្រង់បំផុត ព្រមទាំងផ្តល់ការធានាទាន់ពេលបំផុត ​ចំពោះ​ដំណើរការ​ប្រកប​ដោយភាពទទួលខុសត្រូវ ​នៃបរិក្ខារ​គ្រឿងម៉ាស៊ីន​ដែលអតិថិជនបានទិញ។

អាស័យដ្ឋានៈ ផ្ទះលេខ១៨០-១៨៥ ផ្លូវម៉ៅសេងទុង រាជធានីភ្នំពេញ
ទូរស័ព្ទលេខទំនាក់ទំនងៈ 023 214 178

* គងហុង តំលៃពិសេស
អាស័យដ្ឋានៈ ផ្ទះលេខ១១៨-១២០ ផ្លូវម៉ៅសេងទុង រាជធានីភ្នំពេញ
ទូរស័ព្ទលេខទំនាក់ទំនងៈ 023 21 90 78
វេបសាយៈ http://www.cambodiakithchenequipment.com