បន្ទាប់ពីចាប់ខ្លួន ក្រុមឃាតកដ៏សាហាវព្រៃផ្សៃ ដែលបានរំលោភ និងសម្លាប់នារីម្នាក់ នៅបាវិតរួចមក ប៉ូលិសបានយកទៅធ្វើការសាកសួរ ដោយជនល្មើស បានរៀបរាប់ហេតុការណ៍ ដែលពួកវាធ្វើសកម្មភាព រៀបចំគំរោងការជាមួយគ្នាវា តាំងពីដំបូងមកម្ល៉េះ ហើយអ្វីដែលវាបានសារភាពនោះ បានធ្វើឲ្យក្រុមគ្រួសារ និងមហាជនទូទៅរឹតតែក្តៅក្រហាយ និងអាណិតដល់នារីរងគ្រោះស្ទើរស្រក់ទឹកភ្នែក ។ បើតាមការបង្ហើបឲ្យដឹង ពីនគរបាលក្រុងបាវិត បានប្រាប់ពីការសារភាពរបស់ជនល្មើស ដូចខាងក្រោម ដោយពួកគេនិយាយថា៖

ពួកគេមានគ្នា២នាក់ ហើយបានប្រើល្បិច ទាក់ទងគ្នាតាំងពី មិនទាន់ដល់ខេត្តស្វាយរៀងម្ល៉េះ ដោយពួកវាបានប្រើល្បិចឈប់ឡាន ជាច្រើនកន្លែងដើម្បីអូសបន្លាយពេលវេលា ឲ្យបានកាន់តែយូរ ដើម្បីឲ្យដល់មេឃងងឹត ។ បន្ទាប់ពីដល់ជីភូហើយ គ្នាវាម្នាក់ទៀត ក៏ធ្វើជាឡើងជិះឡានជាមួយគ្នា ហើយពួកវាក៏បានបើកឡាន ចូលទៅផ្លូវលំតូចស្ងាត់ ហើយដោយសារមេឃកាន់តែងងឹតផង គ្នាវាម្នាក់ដែលទើបឡើង ជិះរថយន្តក្រោយគេ បានអង្គុយជិតនារីរងគ្រោះ ហើយបានធ្វើសកម្មភាពស្ទាបអង្អែល ចាប់អោប ចាប់ថើបនារីរងគ្រោះ ហើយត្រូវនារីរងគ្រោះរើបំរះ។

បន្ទាប់មកពួកវាបានយកក្រម៉ា ចងដៃនារីរងគ្រោះមកក្រោយ រួចស្រាតខោរបស់នាង រំលោភលើឡានតែម្តង ហើយចំណែកគ្នាវាម្នាក់ទៀត បានបើកឡានបណ្តើរយឺតៗ ដើម្បីទុកឱកាសឲ្យគ្នាវារំលោភនាងរួចរាល់។ លុះដល់កន្លែងស្ងាត់ ដាច់ពីផ្ទះអ្នកភូមិ ហើយមេឃងងឹតយប់ផង ទើបវាឈប់ឡានរួចឡើងទៅអង្គុយនៅបាំងខាងក្រោយ ធ្វើការរំលោភនារីរងគ្រោះរហូតបានសម្រេច ហើយវាបានយកក្រម៉ា រឹត.កសម្លាប់នាងនៅក្នុងឡានរបស់វាតែម្តង ។

បន្ទាប់ពីរឹត.កនារីរងគ្រោះរួចហើយ វាក៏បានយកសពនាង ទៅបោះចោលក្នុងទឹកស្រែ ដោយជាន់សង្កត់.កបន្ថែម និងយកដុំថ្មធំ សង្កត់ពីលើនាងឲ្យកប់នៅក្នុងទឹក ដើម្បីកុំឲ្យនាងដឹងខ្លួនរស់ឡើងវិញ ។ បន្ទាប់ពីធ្វើសកម្មភាពរួចរាល់ហើយ ពួកវាក៏បានជិះឡានចេញទៅ បានប៉ុន្មានម៉ែត្រក៏យកឥវ៉ាន់ របស់នារីរងគ្រោះបោះចេញពីក្នុងឡាន រាយប៉ាយតាមផ្លូវនោះតែម្តង ។

បន្ទាប់ពីស្តាប់ការបកស្រាយ របស់ពួកវាហើយធ្វើឲ្យមតិមហាជនជាច្រើន បាននឹកស្រម៉ៃទៅដល់ក្តីឈឺចាប់ របស់នារីរងគ្រោះមុនពេលស្លាប់ គឺខ្លោចផ្សាររកអ្វីប្រៀបផ្ទឹមពុំបាន ហើយប្រហែលជានាង ខំប្រឹងស្រែករកម្តាយ ឪពុករបស់នាងឲ្យជួយ ស្រោចស្រង់នាងពីក្នុងនរកអាវចីយ៍ តែគ្មានអ្នកណាដឹង អ្នកណាឮនោះឡើយ មានតែពួកឃាតក ដែលជាសត្វតិរច្ឆាន គ្មានក្តីមេត្តាក្នុងខ្លួន… គួរតែយកពួកវា ទៅចងដុំថ្ម រួចហើយជាន់ពន្លិចក្នុងទឹកស្រែវិញម្តងមើល ទើបពួកវាយល់ពីអារម្មណ៍ នៃភាពឈឺចាប់វេទនា របស់នារីគ្រោះនៅពេលនោះ ៕