អង្គការផ្តោតទៅលើសត្វព្រៃ (Fauna in Focus) បានដាក់បង្ហាញភាពយន្ត ដែលមានរយៈពេល១ម៉ោង២៣នាទី ស្តីពីភាពអស្ចារ្យនៃធម្មជាតិកម្ពុជា។ ក្នុងវីឌេអូនេះ រូបភាពដ៏អស្ចារ្យនៃធម្មជាតិកម្ពុជា នឹងត្រូវបង្ហាញមានថនិកសត្វ ដែលមាន២០០ប្រភេទ សត្វស្លាប ៦០០ប្រភេទ សត្វល្មូន១៧៣ និងមច្ឆជាតិប្រមាណ១២៨៥ប្រភេទ រួមទាំងសត្វល្អិត ដែលមិនទាន់សិក្សាជាច្រើនម៉ឺនមុខថែមទៀតផង។

ខ្សែវីដេអូឯកសារនេះ ក៏បាននិយាយពីការតស៊ូ របស់ធម្មជាតិ ដើម្បីរស់រានមានជីវិត និងបង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ។ វីឌេអូនេះត្រូវបានផលិតឡើង និងផ្សព្វផ្សាយ ក្នុងគោលបំណងដើម្បីជំរុញ ឱ្យពលរដ្ឋទាំងអស់ ចេះស្រឡាញ់សត្វ ស្រឡាញ់ធម្មជាតិ និងការអភិរក្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការចែករំលែកភាពយន្តនេះ ទៅកាន់មិត្តភក្តិ និងគ្រួសារ៕

ដកស្រង់ពី៖ ហ្វេសប៊ូកផេក ក្រសួងបរិស្ថាន
សហការី KBN