ឧកញ៉ា ទៀ វិចិត្រ ត្រូវបានគេស្គាល់ច្បាស់ថា ជាឧកញ៉ា វ័យក្មេងចិត្តសប្បុរសម្នាក់នៅក្នុងប្រទេស ដែលកន្លងមក លោកតែងតែធ្វើសកម្មភាពសប្បុរសធម៌ ហើយមិនត្រឹមតែប៉ុណ្ណោះ លោក ក៏ជាបុគ្គលដែលសកម្មបំផុតក្នុងកិច្ចការពារអភិរក្សមិនថាទាំង ធម្មជាតិ និងសត្វ ។

ជាមួយគ្នានេះផងដែរ ក្រៅពីការងារខាងលើ លោក ឧកញ៉ា ទៀ វិចិត្រ គឺជាបុគ្គលម្នាក់ ដែលតែងតែផ្ដល់ភាពកក់ក្ដៅជូនគ្រួសារជានិច្ច ដែលទង្វើនេះ បានបង្ហាញឱ្យឃើញពីសុភមង្គលគ្រួសារ ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ លោក ក៏បានបង្ហោះសារមួយ នៅលើទំព័រហ្វេសប៊ុក ដោយបានសរសេរថា «កូនសូមអរគុណនូវមហាទឹកចិត្ត លោកទាំងពីរ ពិតមានគុណអស្ចារ្យ មានព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា កូនសូមប្តេជ្ញាតបស្នងសងគុណ ម៉ាក់ឈឺ ម៉ាក់ត្រូវការឱ្យកូនៗនៅក្បែរ ស្រលាញ់ម៉ាក់ជាងគេ» ។

គួរបញ្ជាក់ដែរថា លោកឧកញ៉ា ទៀ វិចិត្រ កូនប្រុសរបស់លោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាក្មួយរបស់លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ទៀ បាញ់ ។

ខាងក្រោមនេះ គឺជាសកម្មភាពមួយចំនួន របស់ ឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ៖
សហការី KBN