ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់ តខ្សែភ្លើងខុសបច្ចេកទេស ស្រាប់តែឆក់ និងបានស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែហេតុការណ៍នេះ បានបង្កការភ្ញាកើផ្អើលកាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧ នៅរោងចក្រផលិតដែកក្នុងបរិវេណរោងចក្រដំបូលខៀវ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សព​ជនរងគ្រោះមានឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិឧត្ដម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ស្រ្តីជាប្រពន្ធមានឈ្មោះ ស្រ៊ុន 
សាវិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរនៅផ្ទះ ។

ប្រភពព័ត៌មានពី​បុរសម្នាក់មានឈ្មោះ ស្រ៊ុន វ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវជាប្អូនថ្លៃជនរង​គ្រោះបានប្រាប់ថា មុនកើតហេតុ បុរសជាបងថ្លៃ(សាកសព)បានយកខ្សែភ្លើងត ដើម្បីប្រើប្រាស់ក្នុងការដ្ឋានធ្វើការ ​ស្រាប់តែឮសំឡេង​បងថ្លៃស្រែក ឱ្យជួយផង ​គាត់ក៏ស្ទុះទៅរកទាញបុរសរងគ្រោះ ចេញមកដួលទាំង ២នាក់ ទើបបណ្ដាលឱ្យរលាត់ដៃ​បងថ្លៃ ហើយនិយាយបាន ២ម៉ាត់ សន្លប់បាត់ស្មារតី ​ក៏ប្រញាប់ហៅរថយន្តសង្រ្គោះមន្ទីរពេទ្យឯកជន ក្បែរកន្លែងកើតហេតុ តែគ្រូពេទ្យប្រាប់ថា ធ្ងន់ធ្ងរក៏ដឹកយកទៅមន្ទីរពេទ្យរដ្ឋវិញ ។

ប្រភពដដែលបន្តថា ខណៈពេល​ដឹកទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្ស៊ី បុរសរងគ្រោះក៏បានស្លាប់ រួចហើយ យកទៅតម្កល់ទុកនៅសាលសព ដើម្បីទំនាក់ទំនងខាងក្រុមហ៊ុនក្រែង បានជួយលុយចូលបុណ្យខ្លះ ហើយមិនប្ដឹងផ្ដល់ ដោយបងថ្លៃគាត់ជាអ្នកតខ្សែភ្លើងខុសបច្ចេកទេសខ្លួនឯងពិតប្រាកដមែន ។
ស្រ្តីជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុ រូបគាត់ជាប្រពន្ធនៅកន្លែងប្ដី​ធ្វើការដែរ ហើយឮសូរថា គាត់តខ្សែភ្លើងខ្លួនឯង ហើយក៏ឆក់រួចបានហៅរ៉ឺម៉កម៉ូតូ​ដឹកទៅមន្ទីរពេទ្យឯកជន តែគ្រូពេទ្យប្រាប់ថា ធ្ងន់ណាស់ ក៏ប្រញាប់ទៅមន្ទីរពេទ្យរដ្ឋល្អជាង តែក្រោយមក បន្ទាប់ពីដល់មន្ទីរពេទ្យរុស្ស៊ី ក្រុមគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ទៅហើយ ទើបរន្ធត់ចិត្តគ្មានពាក្យនិយាយទាល់តែសោះ ។

ស្រ្តីជាប្រពន្ធជនរងគ្រោះ បានប្រាប់បន្តថា គាត់ជាប្រពន្ធ បានរួមរស់ជាមួយ​ប្ដី និងបង្កើតបានកូនចំនួន ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ សព្វថ្ងៃគាត់មិនមានការងារអ្វីទេ មានតែប្ដីរកស៊ីចិញ្ចើមជីវិត ​បើប្ដី​ស្លាប់តើមានអ្នកណាជាទីពឹងទៀត ហើយរូបគាត់ជាប្រពន្ធ អះអាងថា មិនប្ដឹងផ្ដល់អ្វីទេ គ្រាន់តែសុំឱ្យសមត្ថកិច្ចជួយចេញលិខិតស្នាម និងយកសពប្ដីគាត់ទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
សហការី KBN