ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០១៧ កម្លាំង​អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការ​ជាមួយនគរបាលព្រហ្មទណ្ឌល្បាតបានចុះល្បាតក្នុងភូមិសាស្ត្រ តាមបណ្តោយផ្លូវវេងស្រេងឃាត់ខ្លួនបុរស២នាក់ និងស្រ្តីម្នាក់ ពីបទប្រើប្រាស់ថ្នាំញៀខុសច្បាប់ ​ដោយប្រតិបត្តិការណ៍នេះ ធ្វើឡើងចំណុចភូមិ ថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន​មាន ទី១ ឈ្មោះ សុខ ដាលីស ភេទស្រី អាយុ ២៨ឆ្នាំ មុខកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែន
ជ័យ មានស្រុកកំណើតស្រុកគៀនស្វាយ ខេត្តកណ្តាល ។ ​ទី២ ឈ្មោះ តែ សុចាន់ ភេទប្រុស ​ អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំនើតស្រុកក្រូចឆ្មា​ ខេត្តកំពង់ចាម និងទី៣ មានឈ្មោះ ឆៃ សារ៉ន ភេទប្រុស ​អាយុ ២៣ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់
​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​មានស្រុកកំនើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដក​ហូតបានថ្នាំញៀនបាន ២កញ្ចប់តូច ។

​តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុបានចុះល្បាតមានគ្នា ៨នាក់ ម៉ូតូ ៤គ្រឿង​ ​ល្បាតក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើស កុំឱ្យកើតមានឡើង លុះដល់ម៉ោងកើតហេតុចំណុចផ្លូវភូមិ ថ្មគោលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​ក៏ប្រទះឃើញជនសង្ស័យទាំង ២នាក់ និងឈានឃាត់ខ្លួនបានស្រ្តីម្នាក់ទៀតយកទៅ សួរនាំនិងឆែកឆេរឃើញលាក់ថ្នាំញៀនក្នុងខោលីអូ មួយកញ្ចប់តូច ​។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង បញ្ចូនទៅសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ន ផ្នែកជំនាញ ព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕ សហការី KBN