សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី២៧ ខែកក្កដា ២០១៧ កន្លងទៅនេះ កាសែត Dailmer បានចុះផ្សាយពីហេតុការណ៍ដ៏រន្ធត់មួយ កើតឡើងនៅក្នុងសួនកំសាន្តមួយ នៅក្នុង រដ្ឋ Ohio សហរដ្ឋអាមេរិក ដែលស្ថិតក្នុងពិធីបុណ្យ Ohio State Fair ។

ហេតុការណ៍នេះ បានបង្ហាញពីឧបករណ៍ទោងយោលខ្នាតធំ បានរបូតដាច់ចេញជាបំណែក ធ្លាក់បុកនិងដី បណ្តាលឲ្យប៉ើងមនុស្ស ជាច្រើននាក់ ហើយនៅក្នុងគ្រោះថ្នាក់នេះ ក៏មានមនុស្សស្លាប់ផងដែរ ។

គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែកក្កដា ២០១៧ កន្លងមកនេះ ហើយតាមរយៈវីដេអូឃ្លីបនោះ បានបង្ហាញថា គ្រឿងលេងទោងយោល (Fire ball) ដែលមានបំណែកផ្សារជាប់គ្នាជារង្វង់ ហើយខណៈពេលដែលកំពុងតែយោល មនុស្សជាច្រើនបានជិះនៅលើផ្នែកនិមួយៗ នៅទោងយោលនោះ ស្រាប់តែមានផ្នែកមួយ បានដាច់ចេញពីគន្លិះ ធ្លាក់មកលើដី ហើយគេបានឃើញមនុស្សដែលជិះនៅលើនោះ ប៉ើងខ្ទាតជាច្រើននាក់ ដោយមានអ្នកស្លាប់ និងរបួសផងដែរ ។

បើតាមរបាយការណ៍ ក្រោយពេលកើតហេតុ បានបង្ហាញថា បណ្តាលមកពីខុសបញ្ហាបច្ចេកទេសម៉ាស៊ីន ហើយបានបណ្តាលឲ្យក្មេងប្រុស អាយុ១៨ឆ្នាំម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុ និងមនុស្ស៧នាក់ផ្សេងទៀត រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗផងដែរ ៕