ប្រទេសថៃ៖ វីដេអូឃ្លីបមួយ ត្រូវបានអ្នកលេងហ្វេសប៊ូក ធ្វើការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីស៊ែរនៅលើបណ្ដាញសង្គម តាមរយៈ ផេកហ្វេសប៊ូកដ៏ល្បីមួយឈ្មោះ Social Hunter ដោយវីដេអូឃ្លីបនោះ បានបង្ហាញពីប្តីប្រពន្ធមួយគូរ បានឈ្លោះគ្នា និងប្រើអំពើហិង្សានៅតាមផ្លូវ។

បើតាមវីដេអូឃ្លីបនោះ បានបង្ហាញពីបុរសម្នាក់ បានវាយធ្វើបាបស្ត្រីជាប្រពន្ធ យ៉ាងឃោរឃៅព្រៃផ្សៃ នៅកណ្តាលផ្លូវ ធ្វើអោយនាង មានការឈឺចាប់យ៉ាងខ្លាំង ហើយគេបានឮប្តីរូបនោះ ស្រែកថា “នាងបានទៅមាន ផ្ទៃពោះជាមួយនរណា?” ។

ក្រោយពីបង្ហោះក្នុងបណ្តាញសង្គមរួច អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកជាច្រើននាក់ បានសរសេរថា គាត់យល់ពីអារម្មណ៍បែបនេះ តែយ៉ាងណា ប្តីម្នាក់នោះ មិនគួរធ្វើអំពើហិង្សា ដាក់មកលើរូបនាងខ្លាំងៗ​ ដូច្នេះនោះឡើយ ៕