ភ្នំពេញ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ​នៃអគ្គស្នងការ​ដ្ឋាន នគរ​បាល​​ជាតិ​បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១១លើក(យប់៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់៣នាក់ ស្រី១នាក់ (មិន​ពាក់​មួក​សុវត្ថិភាព៣នាក់) រងរបួសធ្ងន់ ១៥នាក់(ស្រី៤នាក់) របួសស្រាល ៤នាក់ ។

នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ទាំង១១លើកនេះ បានបង្កឲ្យមានការខូចខាត យានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូ ១២គ្រឿង រថយន្តតូច ៥គ្រឿង រថយន្តធំ ១គ្រឿង កង់បី ១គ្រឿង ។

របាយការណ៍ខាងលើ ឲ្យដឹងបន្តថា មូលហេតុនៃគ្រោះថ្នាក់ ចរាចរណ៍ទាំងនេះ គឺបណ្តាល​មក​ពីល្បឿន ៧លើក​(ស្លាប់​២​នាក់) មិន​គោរព​សិទ្ធិ ១លើក បត់គ្រោះថ្នាក់៣លើក (ស្លាប់១នាក់) ។

គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៨លើក ផ្លូវខេត្ត ២លើក និងផ្លូវលំ ១លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៤លើក រថយន្តធំ ១លើក ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពត ១លើក ស្លាប់១នាក់ (ស្រី) របួស២នាក់, ខេត្តកណ្តាល ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់១នាក់ របួស១នាក់ ។

ដោយឡែក យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល២៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កើតឡើង ចំនួន ២៣០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១៤នាក់ រងរបួសសរុប ចំនួន ៣៤៨នាក់ ក្នុងនោះរបួសធ្ងន់ ២៣២នាក់ និងរងរបួសស្រាល ចំនួន ១១៦នាក់ ៕

មតិយោបល់