ភ្នំពេញ៖ បុរសចំណាស់ល្មោភកាមម្នាក់ បានរំលោភក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចវាប់ខ្លួន បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះដឹងរឿង ក៏ប្រញាប់ដឹកដៃកូនស្រីទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍ចាប់ខ្លួននេះបានធ្វើឡើង កាលវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

បុរសជនសង្ស័យមានឈ្មោះ ឆាយ យ៉ាន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ បានប្រាប់ឱ្យដឹងថា មិនពិតដូចការចោទប្រកាន់របស់ម្ដាយក្មេងស្រីអាយុ ៩ឆ្នាំនោះទេ គាត់មិនដែលធ្វើអំពើថោកទាបនេះទេ គាត់ចាស់ទុំ ក៏កាន់សីល ៥ហើយដែរ ធ្លាប់តែប្រលែងលេងក្មេង មិនថាប្រុស ស្រី ក្នុងភូមិ ក្មេងខ្លះមកសុំលុយទិញស្ករ គ្រាប់ ពេលខ្លះគាត់មានលុយ ក៏ឱ្យម្នាក់ ២០០រៀល ឬ៥០០រៀល ចែកគ្នាទិញស្ករហូប ។

បុរសចំណាស់ខាងលើបន្តថា បន្ទាប់ពីសមត្ថកិច្ចបានមកដល់ផ្ទះ ហៅគាត់មកប៉ុស្តិ៍ ដើម្បីសាកសួរនាំពាក់ព័ន្ធជាមួយករណីរំលោភក្មេងស្រីអាយុ ៩ឆ្នាំ ហើយគាត់ក៏មកប៉ុស្តិ៍នគរបាល ដោយមិនខ្លាចទេ ព្រោះមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ របស់ក្មេងស្រីទេ ។ បន្តិចក្រោយមកបុរសរូបនោះ ក៏បានឆ្លើយថា ប្រហែល ១សប្ដាហ៍មុន មិនចាំថ្ងៃ និងម៉ោង ខ្លួនបានប្រព្រឹត្តលើក្មេងស្រីរងគ្រោះអាយុ ៩ឆ្នាំ ដោយគ្រាន់តែយកដៃលេងប្រដាប់ភេទ ដោយពេលនោះ ក្មេងស្រីរងគ្រោះ ចូលក្នុងព្រៃទៅបេះផ្លែឈើហូប ក្រោយពេលយកដៃលេងប្រដាប់ភេទក្មេងស្រីរួច ក៏ដើរចេញពីក្មេងស្រីមកផ្ទះវិញទៅ ។

យោងតាមស្ត្រីជាម្ដាយរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ៅ សុផាន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរកម្មករបេះត្រកួន បានប្រាប់ថា កូនស្រីរបស់គាត់មានអាយុ ៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់អ្នកយកព័ត៌មានថា សព្វថ្ងៃគាត់មានប្ដីឈ្មោះ យីម យឹម អាយុ ៣៧ឆ្នាំ មុខរបរកម្មករសំណង់ និងមានកូនចំនួន ៧នាក់ស្រី ៣នាក់ ប្រុស ៤នាក់ កូនស្រីរងគ្រោះ ជាកូនស្រីទី៣ ។

ដោយមុនដឹងព័ត៌មាន ដែលបុរសវ័យចំណាស់ខាងលើរំលោភកូនស្រីគាត់នេះ គាត់បានសង្កេតឃើញកូនស្រីគាត់ មានអាការ:ស្រងូតស្រងាត់ខុសប្លែកពីធម្មតា ទើបមានការសង្ស័យ ក៏សួរនាំកូនស្រី តែនាងមិនឆ្លើយអ្វីទាំងអស់ ថាអត់មានរឿងអីទេ ហើយគាត់ក៏ព្យាយាមសួរនាំរាល់ថ្ងៃ រហូតដល់វេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៧ ក៏លួងលោមកូនស្រីគាត់ ថា«មានបញ្ហាអី ប្រាប់ម្ដាយមក មិនវ៉ៃកូនទេ» ទើបកូនស្រីនិយាយប្រាប់ថា «លោកអ៊ុំឈ្មោះ យ៉ាន បានចាប់ដៃកូនអូសចូលក្នុងព្រៃ និងស្រាតខោកូនចេញ យកដៃលេងប្រដាប់ភេទ និងយកប្រដាប់ភេទលោកអ៊ុំ មកដាក់ចូលប្រដាប់ភេទទៀត បន្តិចក្រោយមកកូនយំខ្លាំងពេក ទើបលោកអ៊ុំយ៉ានក៏ដើរចេញបាត់ទៅ ក្រោយមកកូនមិនហ៊ានប្រាប់ ដោយសារតែលោកអ៊ុំបានគំរាម បើមានអ្នកដឹងរឿងនេះ និងសម្លាប់ចោល ហើយក៏លាក់ទុករហូត» ។

ក្រោយពីបានស្ដាប់ការរៀបរាប់របស់កូនរួច ដោយយប់ពេក មិនទាន់ទៅដាក់ពាក្យបណ្ដឹង លុះដល់ព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៧ ក៏បានមកដាក់ពាក្យបណ្ដឹង ដើម្បីសុំអន្តរាគមន៍ពីសមត្ថកិច្ចចាប់ខ្លួនបុរសនោះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ដោយមានស្រ្តីម្នាក់ ដឹកដៃកូនស្រីទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ ចោទប្រកាន់បុរសវ័យចំណាស់ជាអ្នករស់នៅក្នុងភូមិ បានចាប់រំលោភក្មេងស្រីអាយុ ៩ឆ្នាំ ហើយក្រោយមក ក៏សមត្ថកិច្ចចុះទៅដល់ផ្ទះជនសង្ស័យ ហៅមកសាកសួរនាំ ក្រោយមកជនសង្ស័យបានបដិសេធថា ខ្លួនមិនបានរំលោភទេ គ្រាន់តែយកដៃលេងប្រដាប់ក្មេងស្រី ហើយទោះជាយ៉ាងណា ក្មេងស្រីរងគ្រោះអាយុ ៩ឆ្នាំ បាននិយាយច្បាស់លាស់ថា បុរសជនសង្ស័យ ពិតជាបានរំលោភពិតមែន ហើយក្រោយពីសាកសួរនាំរួច ក៏ធ្វើការឃាត់ខ្លួនបុរសជនសង្ស័យ ពីបទរំលោភក្មេងស្រីអាយុ ៩ឆ្នាំ ជាអនិតីជន ក្រោមអាយុ ១៥ឆ្នាំ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ៕ សហការី KBN