ប្រទេសចិន៖ គ្រោះធម្មជាតិទឹកជំនន់ នៅប្រទេសចិន បណ្ដាលឲ្យមានមនុស្សស្លាប់កើនឡើងចំនួន ៧០១នាក់និងមនុស្សចំនួន៣៤៧នាក់ផ្សេងទៀតបានបាត់ខ្លួន ដោយរកមិនទាន់ឃើញនៅឡើយ រហូតដល់ពេលនេះ ។

ក្រៅពីស្លាប់មនុស្ស៧០១នាក់ និងបាត់ខ្លួន៣៤៧នាក់ ទឹកជំនន់នេះក៏បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចិនអស់ប្រមាណជាង៧៤៥០០ខ្នងផងដែរ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ​១៩៩៨​កន្លងមក ។

មន្ត្រីរដ្ឋាភិបាលចិនបានប៉ាន់ប្រមាណថា ការខូចខាតដោយសារគ្រោះទឹកជំនន់នេះ អាចមានតម្លៃប្រហែលជាង២២ពាន់លានដុល្លារអាមេរិក ហើយមនុស្សប្រមាណជាង៤លាននាក់កំពុងទទួលរងនូវផងប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះ ៕ សហការី KBN