ការតាំងពិព័រណ៌ ក្នុងឆ្នាំ២០១៧​ អំពីឧស្សាហកម្ម គ្រឿងយន្ដកម្ពុជាអន្ដរជាតិ (CIMIF) និងឧស្សាហកម្មសម្លៀកបំពាក់ & វាយនភ័ណ្ឌកម្ពុជាអន្ដរជាតិ (CTG)​ នឹងប្រារព្ធធ្វើឡើង ដំណាលគ្នាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី​ ​២៨ ខែសីហា នៅក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការតាំងបង្ហាញទាំងពីរនេះ នឹងរួមមានអ្នកតាំងពិព័ណ៌ចំនួន ១៧៥ ក្រុមហ៊ុន មកពី ១៤ប្រទេសនិងតំបន់​ ដែលមានដូចជា កម្ពុជា ប៊ុលហ្គារី ចិន អាហ្លឺម៉ង់ ហុងកុង ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ តៃវ៉ាន់ ថៃ និង វៀតណាម ដើម្បីបង្ហាញពីផលិតផលប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយល្អប្រសើរ នូវស្តង់ចំនួន200 ។

ដោយមានការរៀបចំ ដោយ​ក្រហ៊ុន Yorkers Trade & Marketing Service Co., Ltd ព្រឹត្តិការណ៍ដ៏ធំនេះ មានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និង​វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ហើយមានការសហការរៀបចំ ដោយក្រសួងឧស្សាហកម្មនិងសិប្បកម្ម សភាពាណិជ្ជកម្មកម្ពុជា ​(CCC) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងជាពិសេសត្រូវបានគាំទ្រ ជាផ្លូវការដោយអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម (TPD)។​

វេទិកាជំនួញពាណិជ្ជកម្ម តែមួយគត់សម្រាប់វិស័យ ឧស្សាហកម្មសំខាន់ៗ​
ការតាំងពិព័ណ៏ទាំងពីរនេះ បានរួមបញ្ចូលសមាសធាតុសំខាន់ៗ ទាំងអស់នៅក្នុងវិស័យឧស្សាហកម្ម មានដូចជា៖ ជ័រប្លាស្ទិច និងកៅស៊ូ, ការបោះពុម្ព, ការវេចខ្ចប់,​ ការកែច្នៃម្ហូបអាហារ, គ្រឿងចក្រកសិកម្ម, ឧបករណ៍ និងគ្រឿងបន្លាស់អេឡិចត្រូនិច,​ គ្រឿងបន្លាស់រថយន្ដ, វិស្វកម្មថាមពល និងអគ្គីសនី, និងសម្លៀកបំពាក់​ & វាយនភ័ណ្ឌ។ ជាមួយនឹងវត្តមានអ្នកតាំងពិព័រណ៍ដ៏មានសក្ដានុពលទាំងថ្នាក់ជាតិ និងអន្ដរជាតិជាច្រើនក្រុមហ៊ុន អ្នកជំនួញនិងអ្នកទស្សនាអាចរកឃើញអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតសម្រាប់ពួកគេ នូវផលិតផលដែលពួកគេ ត្រូវការនៅក្នុងវិស័យនេះ តាមរយៈវេទិកាជំនួញពាណិជ្ជកម្មមួយនេះ។

បន្ថែមលើនេះ សមាគមឧស្សាហកម្មនៅតៃវ៉ាន់ បានបង្ហាញការគាំទ្រ យ៉ាងអស្ចារ្យសំរាប់ការ តាំងបង្ហាញនេះ តាមរយៈការដឹកនាំ សមាជិកសំខាន់ៗរបស់គេ ដើម្បីចូលរួមការតាំងពិព័ណ៍នេះ ដែលរួមមាន សមាគមរោងចក្រផលិតអគ្គិសនី និងអគ្គីសនីតៃវ៉ាន់ (TEEMA) សមាគមអ្នកផលិតរថយន្តដឹកជញ្ជូនតៃវ៉ាន់ (TVMA) និងវិទ្យាស្ថានស្រាវជ្រាវវាយនភ័ណ្ឌតៃវ៉ាន់ (TTRI) ។

យីហោល្បីៗនៅទូទាំងពិភពលោក នឹងជួបជុំគ្នានៅក្រោម ដំបូលតែមួយ
យីហោអន្តរជាតិជាច្រើនកំពុងចាប់យកទីផ្សាររីកចម្រើននេះនៅពេលប្រទេសកម្ពុជាកំពុងរីកចម្រើន និងជាទីផ្សារវិនិយោគដ៏គួរឱ្យទាក់ទាញនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើន។ ក្នុងចំណោមពិព័រណ៍គួរឱ្យកត់សម្គាល់នៅ CIMIF ឆ្នាំនេះគឺក្រុមហ៊ុន RIECKERMANN ដែលជាក្រុមហ៊ុនផលិតនិងឯកទេសខាងការបោះពុម្ពនិងការវេចខ្ចប់គ្រឿងម៉ាស៊ីនសម្រាប់ម្ហូបអាហារឱសថនិងគ្រឿងកែសម្ផស្ស ហើយក្រុមហ៊ុន RMA ដែលជាអ្នកផលិតនូវផលិតផលចម្រុះក្នុងវិស័យរថយន្តនិងកសិកម្ម បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញ Forklifts សម្រាប់ការប្រើប្រាស់បានយ៉ាងច្រើន, និងក្រុមហ៊ុន BALEV ដែលជាក្រុមហ៊ុនប៊ុលហ្គារី ត្រូវបានគេស្គាល់ផងដែរ សម្រាប់ការផលិតម៉ាស៊ីនត្រជាក់ខ្យល់។

សូមបញ្ជាក់ផងដែរថាយីហោអន្តរជាតិល្បីៗ ជាច្រើនបង្ហាញពីម៉ាស៊ីនកែច្នៃប្លាស្ទិកដែលមានគុណភាពខ្ពស់និងផលិតផលដែលបំពេញតម្រូវការទីផ្សារនៅកម្ពុជា។ ការតាំងពិព័រណ៍នេះរួមមានម៉ាស៊ីនវាយប្លាស្ទិកដែលតាំងបង្ហាញដោយក្រុមហ៊ុន EVERPLAST ម៉ាស៊ីនផលិតកាបូបផ្លាស្ទិក​ បង្ហាញដោយក្រុមហ៊ុន CHAO WEI ម៉ាស៊ីនផ្លុំ​ PET ពីក្រុមហ៊ុន KEENPRO ម៉ាស៊ីនបោះពុម្ព PET ពី DAELONG និងម៉ាស៊ីនបោះពុម្ពបញ្ចូលប្លាស្ទិកពីក្រុមហ៊ុន CHESO និងមានការតាំងបង្ហាញជាច្រើនទៀត។

ចំនែក CTG វិញ នឹងបង្ហាញពីបរិបទនៃឧបករណ៍បរិក្ខារបច្ចេកវិទ្យានិងសេវាកម្មជាច្រើនដែលទាក់ទងនឹងដំណើរការវាយនភ័ណ្ឌនិងសម្លៀកបំពាក់ទាំងអស់និងទិដ្ឋភាពផលិតកម្ម។ ក្នុងចំណោមក្រុមហ៊ុនតាំងពិព័រណ៍សំខាន់ៗ គឺក្រុមហ៊ុន JUKI ដែលជាម៉ាកយីហោឈានមុខគេរបស់ពិភពលោកសម្រាប់ម៉ាស៊ីនដេរគ្រប់ប្រភេទនិងក្រុមហ៊ុន HAN-BOND ដែលនឹងផ្តល់ជូននូវការបង្ហាញផ្ទាល់នូវម៉ាស៊ីនកាត់និងម៉ាស៊ីនគំនូរអុបទិក។

ពង្រីកការប្រកួតប្រជែង គ្រប់វិស័យក្នុងប្រទេសកម្ពុជា
ថ្វីបើមានលទ្ធផលសេដ្ឋកិច្ច ដ៏រឹងមាំក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ។ បញ្ហាធំបំផុត គឺថាកំណើនសេដ្ឋកិច្ច របស់ប្រទេសនេះត្រូវបាន ពឹងផ្អែកជាចំបងលើឧស្សាហកម្ម ដោយប្រើកម្លាំងពលកម្មមួយចំនួន​ ដែលជាហេតុធ្វើឲ្យ ផលិតផលសម្រេចទទួលបានតម្លៃទាប។​ ដើម្បីជួយដោះស្រាយ បញ្ហានេះ CIMIF និង CTG បានសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមរោងចក្រកាត់ដេរ ដើម្បីបង្កើតវេទិកា ពាណិជ្ជកម្មដ៏មានតម្លៃ សម្រាប់ភ្ញៀវជំនួញក្នុងស្រុក និងអ្នកតាំងពិព័រណ៌ ដែលមានសមត្ថភាពខ្ពស់ ដោយផ្តល់ជូននូវបច្ចេកវិទ្យាចុងក្រោយបំផុត និងផលិតផលក្នុងវិស័យឧស្សាហកម្មចម្រុះដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលវាអាចជួយយ៉ាងខ្លាំងក្នុងការជំរុញឲ្យមានឧស្សាហូបនីយកម្មនៅក្នុងប្រទេសកម្ពុជា។

ទស្សនា CIMIF & CTG អ្នកនឹងអាចរកប្រភពដែលបណ្ដុំទៅដោយម៉ាស៊ីនឧស្សាហកម្មដែលមានគុណភាពខ្ពស់ ហើយអ្នកអាចសិក្សាពីការអភិវឌ្ឍន៍ឧស្សាហកម្មចុងក្រោយបំផុត និងជាដៃគូជាមួយអ្នកជំនួញឧស្សាហកម្មសំខាន់ៗ។ ការតាំងពិព័រណ៍ទាំងពីរនេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នកដើម្បីទទួលបាននូវការផ្សារភ្ជាប់គុណតម្លៃជាសាកល និងចាប់យកជាមួយនឹងការអភិវឌ្ឍឧស្សាហកម្មដែលផ្អែកលើបច្ចេកវិទ្យាទាន់សម័យនិងផ្អែកលើចំណេះដឹងដ៏ខ្ពង់ខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម និងតារាងឈ្មោះអ្នកតាំងពិព័ណ៍និងទីតាំងនៃការតាំងពិព័ណ៍ សូមចូលទៅកាន់គេហទំព័រ http://www.camboexpo.com/

ព័ត៌មានពិព័ណ៍
កាលបរិច្ចេទ៖ ថ្ងៃសុក្រ ទី២៥ – ថ្ងៃអាទិត្យ ទី២៧ ខែសីហា ម៉ោង ៩៖០០ ព្រឹក ដល់ ៥៖០០ ល្ងាច
ថ្ងៃច័ន្ទ​ ទី២៨ ខែសីហា ម៉ោង ៩៖០០ ព្រឹក ដល់ ៣៖០០ ល្ងាច

ការចូលទស្សនា៖ សំរាប់តែអ្នកជំនួញតែប៉ុណ្ណោះ (មាននាមប័ណ្ណ ឬលិខិតអញ្ចើញ)
សម្គាល់៖ កុមារក្រោមអាយុ១២ឆ្នាំ គឺមិនត្រូវបានអនុញ្ញាតអោយចូលទស្សនាឡើយ
ទីកន្លែង៖ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ
អាស័យដ្ឋាន៖ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កោះពេជ្រ ភ្នំពេញ
ពិធីសម្ភោធ៖ ថ្ងៃសុក្រ ទី២៥ ខែសីហា វេលាម៉ោង ៩៖០០នាទីព្រឹក

ទំនាក់ទំនងព័ត៌មាន
អ្នកគ្រប់គ្រងការតាំងពិព័រណ៍
Chan Chao International Co., Ltd.
ទំនាក់ទំនងលោក Mr. Akai Lin
អ៊ីម៉ែល: akai@chanchao.com.tw

ការិយាល័យនៅកម្ពុជា
ទំនាក់ទំនងលោក ស្រ៊ុន សម្បត្តិ
លេខទូរស័ព្ទ៖ 069-50-53-12 / 010-28-02-57
អ៊ីម៉ែល: sambathsrun010@gmail.com​​

អ្នករៀបចំពិព័រណ៍​៖
ក្រុមហ៊ុន Yorkers ជាក្រុមហ៊ុនដែលឈានមុខគេ ក្នុងការរៀបចំការតាំង ពិព័រណ៍នៅអាស៊ី អាស៊ីខាងត្បូង និងប្រទេសចិនជាង៣ទសវត្សរ៍ ដែលមានការរៀបចំ ពិព័រណ៍ទាក់ទងនឹងគ្រឿង ម៉ាស៊ីននៅប្រទេស បង់ក្លាដេស កម្ពុជា ចិន ប៉ាគីស្ថាន មីយ៉ាន់ម៉ា តៃវ៉ាន់ និងវៀតណាម ជាច្រើនឆ្នាំ។ ដោយផ្អែកលើបទពិសោធន៍ទាំងអស់នេះ ក្រុមហ៊ុន Yorkers ប្រកដថាការតាំងពិព័រណ៍របស់ខ្លួនគឺជាវេទិការមួយដើម្បីស្វែងរកឱកាសពាណិជ្ជកម្ម សម្រាប់ទីផ្សារ ដែលកំពុងរីកចម្រើនមួយនេះ។
ការតាំងពិព័រណ៍វៀតណាម: http://www.linkage-vn.com/
ការតាំងពិព័រណ៍បង់ក្លាដេស: http://www.bangla-expo.com/
ការតាំងពិព័រណ៍កម្ពុជា: http://www.camboexpo.com/
ការតាំងពិព័រណ៍មីយ៉ាន់ម៉ា: http://www.myanmar-expo.com/