ក្នុងអំឡុងសង្គ្រៀមលោកលើទី ២ យើងបានដឹងរួចមកហើយថា ជប៉ុនបានធ្វើឱ្យប្រជាជនកូរ៉េខាងត្បូង មានក្ដីឈឺចាប់យ៉ាងខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគ្មានពេលស្រាកស្រាន្ត ហើយរឿងដ៏ឈឺចាប់ខ្លាំងបំផុត និង មិនអាចបំភ្លេចបាន របសជនជាតិកូរ៉េខាងត្បូងនោះ គឺពេលដែលជប៉ុន បានបង្ខំឱ្យយុវជនសិស្សសាលាកូរ៉េខាងត្បូងទៅធ្វើទាហ៊ាន ចំណែកសិស្សស្រី និងនារីវ័យក្មេង ត្រូវបានក្លាយជាទាសករបម្រើផ្លូវភេទរបស់ទាហ៊ានជប៉ុន ។

ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីនេះ សារព័ត៌មានដ៏ធំរបស់អង់គ្លេស Daillmail បានបង្ហាញវីដេអូឯកសារ និង រូបថតមួយចំនួន និយាយពីទិដ្ឋភាពនារីជនជាតិកូរ៉េខាងត្បូងច្រើនជាង ២០ម៉ឺននាក់ ត្រូវបានរំដោះចេញពីជំរុំទាសករបម្រើផ្លូវភេទរបស់ទាហ៊ានជប៉ុន ហើយសម្រាប់ ឯកសារទាំងនេះ គឺជាលើកទី ១ ដែលត្រូវបានបង្ហាញដោយសារព័ត៌មាន ។
បញ្ជាក់៖ សម្រាប់ វីដេអូឯកសារ និងវីដេអូទាំងនេះ បានថតនៅក្នុងឆ្នាំ ១៩៤៤ ៕
សហការី KBN
ប្រភព៖ Dailymail