មនុស្សដែលធ្វើការច្រើនជាង ៣៥ ទៅ ៤០ម៉ោងក្នុង១សប្តាហ៍អាចជួបហានិភ័យខ្ពស់នៃអត្រាចង្វាក់បេះដូងលោតញាប់ខុសពីធម្មតាឈានទៅរកជំងឺ Stroke ខ្សោយបេះដូង និងអស់កម្លាំងរ៉ាំរ៉ៃ ។ ​នេះបើយោងតាមការសិក្សាកាលពីពេលថ្មីៗរបស់ក្រុមសាស្ត្រាចារ្យនៅសកលវិទ្យាល័យអង់គ្លេស University College London ។ ក្រុមអ្នកស្រាវជ្រាវយល់ឃើញថា បុរសនិងស្រ្តីធ្វើការច្រើនជាង ៨៥.០០០ នាក់គ្មានរោគសញ្ញានៃអត្រាបេះដូងលោតខុសប្រក្រតីក្នុងរយៈពេល១ទសវត្សរ៍ ។ ដោយចាប់ផ្តើមនៅពេលពួកគេមានវ័យប្រហែល ៤៣ ឆ្នាំ ។​ អំឡុងពេលការសិក្សានេះដែរបង្ហាញថា មនុស្សធ្វើការយ៉ាងហោចណាស់ ៥៥ ម៉ោងក្នុង១សប្តាហ៍មាន ៤៤% ទំនងជាវិវត្តទៅរកសញ្ញាណនៃចង្វាក់បេះដូងលោតខុសធម្មតាច្រើនជាងអ្នកធ្វើការតិចជាង ៣៥ ទៅ ៤០ ម៉ោងក្នុង១សប្តាហ៍ ។​​​​​​​​ លោកសាស្ត្រាចារ្យ Mika Kivimaki ដឹកនាំការស្រាវជ្រាវនៅ សកលវិទ្យាល័យ University College London មានប្រសាសន៍ថា៖ <<ការសិក្សានេះមានសារៈសំខាន់ព្រោះវាបង្ហាញពីហានិភ័យនៃជំងឺ Stroke បណ្តាលមកពីធ្វើការយូរម៉ោង>>។​​