មិនគួរអោយជឿថា មានវ៉ាលីដែលមានការធានា រហូតដល់១០ឆ្នាំ ហើយកាន់តែពិសេសទៀតនោះ កំពុងមានការបញ្ចុះតម្លៃ ដល់ទៅ៥០%ទៀតផង។

ពេលនេះយើងខ្ញុំ សូមធ្វើការណែនាំជូនលោកអ្នក នូវម៉ាកវ៉ាលីល្បីៗ ម៉ូតថ្មីៗ ដែល
ជាម៉ាកសុទ្ធមកពីប្រទេស អាមេរិក ស្វីស​ និង​ សិង្ហបុរី ដែលជាជំនួយការពិសេស សម្រាប់លោកអ្នកប្រើប្រាស់ ក្នុងការដាក់សម្លៀកបំពាក់ធ្វើដំណើរទូទៅ។ ដែលម៉ាកវ៉ាលីសទាំងនេះ មានដូចជា​ Victorinox, Samsonite, American Tourister, Crossing, Kamiliant, Lipault ។

ម៉ាកទាំងអស់សុទ្ធសឹង ជាម៉ាកល្បីៗ និងមានការគាំទ្ រនិងទទួលស្គាល់ពីអតិថិជន ទាំងក្នុងនិងក្រៅប្រទេស ម៉ាកនិមួយៗ មានគុណភាពល្អ និងមានការផ្តល់ជូន នូវការធានាទៀតផង ហើយជាពិសេស មានម៉ូដ និងពណ៌ស្អាតៗ តម្រូវតាមចំណូលចិត្ត និងស្តាយរបស់លោកអ្នក។ គ្រប់ម៉ាកនៃវ៉ាលីសទាំងនេះ ផ្តល់ជូនកាបញ្ចុះតម្លៃ ដ៏ពិសេសបំផុត រហូតដល់ទៅ៥០% និងធានារហូតដល់១០ឆ្នាំ ទៅលើការកំណត់ នៃម៉ាកនិងផលិតផលនិមួយៗ។

ការបញ្ចុះតម្លៃពិសេសនេះដែរ កំពុងធ្វើឡើងនៅផ្សារទំនើប អ៊ីអនជាន់ផ្ទាល់ដី ជាប់ជាមួយហាង លក់វត្ថុអនុស្សាវរីយ៍ញញឹម។ កម្មវិធីបញ្ចុះតម្លៃនេះ ចាប់ផ្តើម ពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី០៦ ខែសីហា ប៉ុណ្ណោះ។