Advice on which tourist hotspots allow drones is available on a new website

អ្នកចូលចិត្តលេង Drone នៅអង់គ្លេសនឹងប្រឈមការរឹតបន្តឹងបន្ទាប់ពីរដ្ឋាភិបាល ប្រកាសផែនការដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងបែបផែននៃបទប្បញ្ញត្តិថ្មីជាហូរហែរ ។ បទប្បញ្ញត្តិថ្មីនេះទាមទារឱ្យចុះឈ្មោះ Drone ដែលមានទម្ងន់ចាប់ពី ២៥០ ក្រាមឡើងទៅហើយអ្នកប្រើប្រាស់ទាំងអស់ត្រូវរៀនវគ្គបណ្តុះបណ្តាលការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់ផងដែរ ។​

រដ្ឋាភិបាលអង់គ្លេសថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ <<អ្នកប្រើប្រាស់ Drone នឹងត្រូវធ្វើការសាកល្បងដើម្បីអះអាងថា ពួកគេយល់ច្បាស់ពីប្រព័ន្ធសុវត្ថិភាព សន្តិសុខនិងបទបញ្ញតិតបុគ្គល ។ >> ការរឹតបន្តឹងផ្សេងទៀតគឺការហាមប្រាមមិនឱ្យហោះហើរក្នុងបរិវេណសាលារៀន និងគុកជាដើម៕​