ភ្នំពេញ៖ អ្នកដើររកខ្យងក្តាមប្រទះឃើញ​សពបុរសចំណាស់អក្រាតកាយម្នាក់ អណ្តែតក្នុង ទឹកអូរវាលស្រែ​ ក្រោយភូមិក្នុងបរិវេណដីឡូត៍ទំនេរមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ។

សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាជាមនុស្សប្រុសមានអាយុ ប្រមាណ ៤៥ឆ្នាំ ដេក​ស្លាប់ក្នុងទឹកអូរទាំងអាក្រាតកាយមានត្រកួnវាព័ទ្ធពីលើ ។
សម្ថតកិច្ចបានប្រាប់ឱ្យដឹងថា មុនកើតហេតុបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ដើរចាប់ក្ដាម ខ្យង បេះត្រកួននៅក្នុងអូរ ស្រាប់តែប្រទះឃើញសពបុរសខាងលើអន្ដែតទឹក ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះមកពិនិត្យមើល ។

បើតាមប្រជាពលរដ្ឋបានប្រាប់ថា កាលពី​៥ថ្ងៃមុន ពួកគាត់បានប្រទះឃើញមានបុរសចំណាស់​ម្នាក់ អត់មានស្លៀកពាក់ខោអាវទេ មិនដឹងថាមកណា បានបណ្ដើរម៉ូតូឆាលីមួយគ្រឿង មកដល់ចំណុចខាងលើបម្រុងលោតទឹកសម្លាប់ខ្លួន ត្រូវបានប្រជាពលរដ្ឋឃើញទាន់ ក៏បាននិយាយណែនាំ រួចប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ ​។

​បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រទះឃើញសពអណ្តែតទឹក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច​មូលដ្ឋាន ​សហការជាមួយសមត្ថកិច្ចជំនាញបានស្រង់​សពបុរសអាក្រាតកាយ ​យកមកពិនិត្យរួចនាំគ្នាវេចខ្ចប់ យកទៅវត្តព្រែកកំពឹស ក្បែរកន្លែងកើតហេតុរង់ចាំសាច់ញាតិ មកធ្វើបុណ្យតាមប្រពៃណី ៕ សហការី KBN