សួស្តីប្រិយមិត្តទាំងអស់គ្នា​ ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីកម្មវិធីកែរូបមួយ ដែលវាមានអត្ថប្រយោជន៍ច្រើន​ និងមុខងារល្អៗសម្រាប់អ្នកដែលចូលចិត្តថតរូប ហើយកែតាមស្មាតហ្វូនបង្ហោះភ្លាមៗ។នេះគឺជាកម្មវិធី Snapseed វាអាចជួយឲរូបភាពដែលលោកអ្នកថត មានសភាពស្រស់ស្អាតជាលក្ខណ:បែប Professional ឥឡូវនេះខ្ញុំសូមណែនាំលោកអ្នកពីមុខងារខ្លះរបស់កម្មវិធីនេះ *Tools
-Tune Image វាអាចឲរូបភាពរបស់អ្នកបន្ថែម បន្ថយដូចជា ពន្លឺ ភាពដិត កម្រិតពណ៌ និងផ្សេងៗទៀត…..
-Details វាជួយឲរូបភាពរបស់អ្នកកាន់តែដិតច្បាស់ជាងមុន
-Crop សម្រាប់តម្រឹមរូបភាពរបស់អ្នកក្នុងទំហំណាមួយ
-Rotate សម្រាប់បង្វិលរូបភាពដែលបញ្ច្រាស់ ផ្អៀង មកស្មើត្រូវវិញ
-Brush សម្រាប់ផាត់បន្ថែមពន្លឺពណ៌ តាមកន្លែងដែលអ្នកចង់បាន
​-Selective មុខងារមួយនេះវាក៏មិនសូវជាខុសគ្នាពីមុខងារ Brush ប៉ុន្មានទេគឺវាប្រើសម្រាប់បន្ថែមបន្ថយពណ៌ ពន្លឺ ដូចគ្នាតែមុខងារ Selective​ ​​ នេះគឺវាប្រើជាលក្ខណ:ចំណុចមួយៗ លោកអ្នកអាចអូសចំណុចដែលបានកែហើយទៅកន្លែងផ្សេងមួយទៀតបានផងដែរ
-Healing ​វាមានមុខងារពិសេស ហើយអ្នកដែលមានមុខមុនស្នាមច្បាស់ជាពេញចិត្តនូវមុខងារមួយនេះវាអាចលុបស្នាមផ្សេងៗដែលអ្នកមិនពេញចិត្ត ​ ចេញពីក្នុងរូបភាពរបស់អ្នក។
-Filters នៅក្នុងមុខងារមួយនេះ វាមានមុខងារផ្សេងៗទៀតសម្រាប់ឲលោកអ្នកប្រើប្រាស់ផងដែរ
-Lens Blur សម្រាប់ធ្វើឲរូបភាពមានព្រាលនៅជុំវិញ ដែលលោកអ្នកក៏អាចកំណត់កម្រិតព្រាលនេះបានផងដែរ
-Glamour Glow សម្រាប់ធ្វើឲរូបភាពមានសភាពភ្លឺស្រទន់
​-HDR Scape និង​ Drama មុខងារទាំងពីរនេះសម្ថភាពរបស់វាប្រហាក់ប្រហែលគ្នា គឺធ្វើឲរូបភាពមានសភាពភ្លឺបែបដិត
-Grainy Film វាមាន preset ច្រើនសម្រាប់លោកអ្នក ចង់ប្រើទៅតាមអារម្មណ៍នៅលើរូបភាព
-Vintage និង Retrolux ប្រើសម្រាប់ផ្លាស់ប្តូររូបភាពឲទៅជាពណ៌ដូចរូបថតពីសម័យមុន
-Noir និង Black and White មុខងារទាំងពីរនេះគឺធ្វើឲរូបទៅជាសរខ្មៅ
-Frame សម្រាប់ដាក់ស៊ុមជុំវិញរូបភាព ហើយវាមានច្រើនសម្រាប់ឲលោកអ្នកជ្រើសរើសផងដែរ
-Face សម្រាប់រូបភាពដែលមានមនុស្ស ដែលជាប់ផ្ទៃមុខច្បាស់ មុខងារមួយនេះអាចជួយឲរូបមនុស្សដែលនៅក្នុងរូបថត មានផ្ទៃមុខម៉ត់រលោង និងសរភ្លឺថ្លា
-Snapseed ក៏មានដាក់ឲដោនឡូតដោយឥតគិតថ្លៃផងដែរ ដែលអាចប្រើបានទាំងប្រពន្ធ័ Android និង iOS