ដើម្បីទទួលបានរាងស្រស់ស្អាតឥឡូវនេះអ្នកមិនចាំបាច់ចំណាយលុយច្រើនលើការទៅហាត់នៅកន្លែងហាត់ប្រាណថ្លៃៗ តមអាហារឫក្រែមសម្រក់ទម្ងន់នោះទេ។ អ្វីដែលត្រូវការគ្រាន់តែអ្នកមានកៅអីមួយនិងពេលវេលា ១០នាទីសម្រាប់ការហាត់ប្រាណប្រចាំថ្ងៃ។
ខាងក្រោមយើងណែនាំវិធី៥យ៉ាងក្នុងការកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានឆាប់រហ័ស………
១. បង្វិលខ្លួនជាមួយកៅអីអ្នកគ្រាន់ឈរពីក្រោយកៅអី យកដៃអ្នកដាក់ពីក្រោយកៅអីរួចបង្វិល ២០ជុំជាការស្រាច ២. បង្វិលផ្ទាល់និងដីដាក់ខ្នងគេងលើដីហើយដាក់ជើងនៅលើកៅអីរបស់អ្នក ដាក់ដៃនៅក្រោមក្បាលអ្នក ហើយបង្វិល ២០ជុំ
៣. លើកជើងអ្នកអង្គុយនៅកែមកៅអីហើយបន្ទន់ជង្គង់អ្នកដោយដាក់ដៃទ្រពីក្រោយ លើកជើងឲត្រង់ស្រប់គ្នានិងកំរាលឥដ្ឋ ប្តូរជើងឆ្វេងម្តងស្តាំម្តងលើកឲបាន ២០ដង
៤. អាវ៉ងនិងកៅអីដោយដាក់ដៃទ្រនិងកៅអីហើយទប់ជំហរបែបនេះ ៣០វិនាទី
៥. ឈរជំហរជើងសេះដាក់ដៃអ្នកលើកៅអីទម្ររួចបន្ទន់ជង្គង់ ៩០ដឺក្រេហើយបន្ទន់កែងដៃឲទាប រួចធ្វើចលនាកែងដៃនិងជង្គង់អ្នកចុះឡើងចំនួន ២០ដង។
Home សុខភាព