ប្រទេសលុចសំបួ (Luxembourg) បានអនុម័តសេចក្តីព្រាងច្បាប់ លើការរុករក និងប្រើប្រាស់ធនធានរ៉ែ ក្នុងលំហរអាកាស ជាប្រទេសដំបូងគេនៅអឺរ៉ុប ទទួលបានសិទ្ធិនេះ ។ ខ្លួននឹងផ្តល់ក្របខ័ណ្ឌផ្លូវច្បាប់ ធានាថាក្រុមហ៊ុនឯកជន មានទំនុកចិត្តលើសិទ្ធិរបស់ពួកគេ ពាក់ព័ន្ធនឹងធនធានរ៉ែ ដែលពួកគេទាញយកពីលំហរអាកាស ។

ច្បាប់ថ្មីដែលអនុម័ត ដោយសំឡេងមតិភាគច្រើន ៥៥ទល់នឹង២ នឹងចូលជាធរមាននៅថ្ងៃទី១ សីហា ២០១៧ ខាងមុខ ។ ខណៈកថាខ័ណ្ឌដំបូងចែងថា ធនធានរ៉ែក្នុងលំហរអាកាស ត្រូវបានគ្រប់គ្រង និង បង្កើតនីតិវិធីសម្រាប់ការអនុញ្ញាតិ និងការត្រួតពិនិត្យ បេសកកម្មរុករករ៉ែទៀតផង ។

ជាមួយនឹងយុទ្ធសាស្ត្រនេះ ប្រទេសលុចសំបួ បានចាប់ផ្តើមគាំទ្រ ដល់គម្រោងស្រាវជ្រាវនិងអភិវឌ្ឍ របស់ក្រុមអ្នកវិទ្យាសាស្រ្តឈានមុខ ក្នុងឧហ្សាហកម្មរុករករ៉ែ ក្នុងលំហរអាកាស ដែលបង្កើតពីប្រតិបត្តិការណ៍អឺរ៉ុប នៅក្នុងប្រទេសលុចសំបួរតែម្តង ៕