អបអរសាទរ ដល់គូស្វាមីភរិយាថ្មី ចំនួន១០គូ ឈ្នះរង្វាន់ពីកម្មវិធី អាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ គឺឈ្នះដំណើរកំសាន្ត ក្រេបទឹកឃ្មុំលំដាប់ខ្ពស់ ទៅប្រទេសសិង្ហបុរី នឹងចេញដំណើរនៅក្នុងព្រឹកនេះ

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ គូស្វាមីភរិយាថ្មីចំនួន ១០ គូដែលបានឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី ពីកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Tiger បានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ពោរពេញដោយក្តីរំភើបរីករាយ។

ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសសិង្ហបុរី គឺការផ្តល់ជូនជាពិសេស នូវការ​ស្នាក់នៅ​សណ្ឋាគារ​ដ៏ប្រណិតមួយ ដែលមានតំលៃថ្លៃជាងគេនៅប្រទេសសិង្ហបុរី គឺ សណ្ឋាគារ Marina Bay Sands មានអាងហែលទឹកគួរជាទីទាក់ទាញ​ ដែលអាចគយគន់ទេសភាពទីក្រុងសិង្ហបុរី​យ៉ាងស្រស់ស្អាត។ រួមជាមួយការទស្សនានូវកន្លែងស្អាតៗជាច្រើនទៀតមានដូចជា Garden By the Bay, Universal Studio- Sentosa, Tiger Sky Tower, Merlion Park, City Hall …. ជាពិសេសគឺការទទួលទាន​អាហារ​ពេល​ល្ងាចដ៏សែនរូមេនទិកជាមួយស្រាបៀរ Tiger នៅលើ Singapore Flyer ។ ដំណើរកម្សាន្តនេះមានរយៈពេល ២ យប់ ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ រហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៧។
ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ​មានលក់នៅច្រើនជាង ៧០ ប្រទេស និងមានដើមកំណើត នៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ១៩៣២ ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជា​រៀង​រាល់ថ្ងៃ​ពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរ​ដែល​សក្តិសមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍​ និងកម្មវិធីផ្សេងៗ។

កាន់តែ​អស្ចារ្យ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ថ្មី ឆ្នាំ ២០១៧ នេះ រាល់ការជាវស្រាបៀរ ថៃហ្គ័រកំប៉ុង​​ ឬ ដប ចាប់ពី ២៥កេស លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត ​AUDI Q5 2016 ស៊េរីទំនើបដ៏ថ្មីសន្លាងចំនួន ១ រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជាទូរស័ព្ទ IPhone 7​ ចំនួន ៥ រង្វាន់ ទូរទស្សន៍ Smart TV ចំនួន ៥ រង្វាន់ និងទូរទឹកកក​ចំនួន ១០ រង្វាន់ ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧។

ឆ្លុះបញ្ចាំងប្រណិតភាព នៃអាពាហ៍ពិពាហ៍ ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕