(ប្រទេសចិន) កាំមេរ៉ា CCTV បានបង្ហាញរូបភាពវីដេអូ ដ៏សែនរន្ធត់មួយ រថយន្តដឹកទំនិញ ប៉ះគ្នារវាងរថយន្តនិងរថយន្ត ដែលកំពុងឈប់នៅ ចញ្ជើមផ្លូវ ប៉ុន្តែសំណាងល្អ គ្មាននរណាម្នាក់ ត្រូវបានរងរបួសនៅក្នុងហេតុការណ៍នេះឡើយ។

ព្រឹត្តិការណ៍ នេះកើតឡើងនៅលើផ្លូវល្បឿនលឿនមួយនៅក្បែរ ទីក្រុងហាងចូវ នៅក្នុងខេត្ត Zhejiang នៃប្រទេសចិន​​ កាលពី ព្រឹកម្សិលមិញ ៕ ក្រុមមប៉ូលីសបានបិទផ្លូវជាង 1 ម៉ោងទើបគ្រុមពន្លត់ភ្លើង អាចពន្លត់ ភ្លើងបាន​ ព្រមមទាំងមានការបើក ចរាចរណ៍ជាធម្មតាឡើងវិញ។

ប៉ូលីសកំពុងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះនេះ ជាដំបូងប៉ូលីសបាននាំយកបំណែកដែកថែបនិងក្រដាសផ្ញើទៅមន្ទីរពិសោធន៍ដើម្បីស្វែងរកមូលហេតុអោបានច្បាស់លាស់ពីការផ្ទុះរថយន្តដឹកផលិតផលដែកថែប និង រថយន្តដឹកជញ្ជូន ក្រដាសនេះ៕