អេហ្ស៊ីប៖ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៧ កន្លងទៅនេះ ការសែត Egyp Inderpandent របស់ប្រទេសអេហ្ស៊ីប បានចុះផ្សាយអំពីករណីឃាតកម្មមួយ ដែលបានកើតឡើង នៅក្នុងទីក្រុង ម៉ាន់ហ្វាឡុត ភាគខាងជើងប្រទេសអេហ្ស៊ីប ដោយជនល្មើសគឺជាឪពុកអាយុ ៦០ឆ្នាំ បានបាញ់សម្លាប់កូនប្រុសរបស់ខ្លួន អាយុ ២២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី ១៣ ខែកក្កដា មកម៉្លេះ ខណៈដែលឪពុកម្ដាយរបស់សាកសពទាំង ២នាក់ បានចេញទៅគ្លីកនិកឯកជនមួយ ហើយក្រោយពេលដែលពួកគាត់ដើរចេញពីគ្លីនិកនោះ ពួកគាត់ក៏បានឈ្លោះប្រកែកគ្នា ហើយបុរសដែលជាជនល្មើស និងជាឪពុក បានបម្រុងវាយស្ត្រីជាប្រពន្ធ ។

ពេលនោះ ស្រាប់តែកូនប្រុសដែលជាជនរងគ្រោះបានមើលឃើញ និងបានចូលទៅរារាំង មិនឱ្យឪពុកវាយម្ដាយ ព្រមទាំងឈ្លោះគ្នាខ្លាំងៗជាមួយឪពុកថែមទៀតផង រហូតដល់បុរសជាឪពុកខឹងទ្រាំមិនបាន ក៏បទាញយកកាំភ្លើង បាញ់មកលើកូនប្រុសជាច្រើនគ្រាប់ ហើយងាកមកបាញ់ប្រពន្ធថែមទៀត តែសំណាងល្អ កាំភ្លើងអស់គ្រាប់ ។

ក្រោយកើតហេតុ ជនល្មើសបានរត់គេចខ្លូន ចំណែកនារីជាម្ដាយ បានត្រឹមអង្គុយយំស្រែកឱ្យគេឯងជួយកូនប្រុស ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះ សមត្ថកិច្ច ឃាត់ខ្លួនជនល្មើសបានហើយ ហើយកំពុងឃុំខ្លួន ដើម្បីរង់ចាំកាត់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ កាភោគ