រាជធានីភ្នំពេញ ថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 –ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម MSA បានប្រកាសជាផ្លូវការពីការសហការជាដៃគូជាមួយ VLT ភ្នាក់ងារផ្សព្វផ្សាយឌីជីថលដែលឈ្នះពានរង្វាន់ជាច្រើននៅប្រទេសម៉ាឡេស៊ី ដើម្បីនាំមកនូវដំណោះស្រាយពេញលេញផ្នែកទីផ្សារឌីជីថល ជូនដល់ម៉ាកយីហោក្នុងស្រុក និង អន្តរជាតិ សំដៅចូលរួមជម្រុញការអភិវឌ្ឍនៅកម្ពុជា។ ភាពជាដៃគូនេះ នឹងធ្វើឲ្យ MSA​ ពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញរបស់ខ្លួនក្នុងផ្នែកសេវាកម្មផ្សព្វផ្សាយនិងទីផ្សារ ស្របពេលដែលខ្លួនបានឈរជើងដោយជោគជ័យរយៈពេល 16ឆ្នាំមកហើយ។ MSA បានកសាងទំនុកចិត្ត និង សម្ព័ន្ធភាពជាយូរមកហើយក្នុងការជួយបង្កើត និងដំណើរការលើទីផ្សារលើម៉ាកយីហោជាច្រើនដូចជា Yeo’s, AIA, EVA Air, Rohto-Mentholatum, Wrigley’s, Sanofi, Revlon…។ល។ ហើយភាពជាដៃគូថ្មីនេះ គឺជាកត្តាជម្រុញបន្ថែមទៀតក្នុងការអភិវឌ្ឍ និងផ្តល់ទំនុកចិត្ត​ នៅក្នុងសម្ព័ន្ធភាពរវាងអតិថិជន និងភ្នាក់ងារផ្សព្វផ្សាយមួយនេះ។ VLT នាំមកនូវភាពជាដៃគូ និងការកំណត់យុទ្ធសាស្ត ព្រមទាំងការអនុវត្តកាន់តែមានប្រសិទ្ធិភាពគ្រប់ជ្រុងជ្រោយក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យា។ ក្រុមហ៊ុននេះ បានធ្វើការជាមួយម៉ាកយីហោល្បីជាច្រើនដូចជា BMW, DBS, Sony, P1, និង Astro ហើយត្រូវបានទទួលស្គាល់ជាភ្នាក់ងារឯករាជ្យឆ្នើមប្រចាំឆ្នាំ និង ជាភ្នាក់ងារឌីជីថល ប្រចាំឆ្នាំនៃប្រទេសម៉ាឡេស៊ី រយៈពេល5ឆ្នាំជាប់ៗគ្នា។