កាលពីពេលថ្មីនេះ ទំព័រកាសែត IRK របស់ប្រទេសរុស្ស៊ី បានបង្ហាញវីដេអូឃ្លីបដ៏រន្ធត់ អំពីគ្រោះថ្នាក់ចរាចរមួយ ស្ថិតនៅក្នុងទីក្រុង ឆេរេមហូវ៉ូ តំបន់សៃប៊េរៀ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

យោងតាមវីដេអូឃ្លីប បានបង្ហាញឱ្យឃើញថា រថយន្តមួយគ្រឿងបានបត់ឆ្វេង ដោយមិនបានបើកភ្លើងស៊ីញ៉ូប្រាប់ដំណឹងឡើយ ហើយស្របពេលនោះ មានម៉ូតូមួយគ្រឿងម៉ាក Suzuki GSX-R600 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បានជាន់ហ្រ្វាំងបោកដួល ពេញទំហឹងតែម្ដង ។

ប្រភពព័ត៌មាន បានឱ្យដឹងដែរថា ដោយសារតែម្ចាស់រថយន្តបង្ក មិនបានស៊ីញូសុំបត់ឆ្វេង ដូចនេះទើបធ្វើឱ្យបុរសជាអ្នកបើកម៉ូតូ និងជាជនរងគ្រោះ មិនអាចគ្រប់គ្រងចង្គូត និងជាន់ហ្រ្វាំងភ្លាមៗ ទើបបណ្ដាលឱ្យគាត់ដួលពេញទំហឹងដូចនេះ ហើយអ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះ គឺជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុតែម្ដង ៕
សហការី KBN
ប្រភព៖ កៅសុទ្ធ