ក្រុមហ៊ុនម៉ាក 5.11​ Tactical មានកិត្តយសចូលរូមសហការជាមួយលោក Tim Kennedy​ ជាទាហានពិសេសមួកបៃតង​ ជាអ្នកឆ្លបបាញ់ពិសេស ជាមេបញ្ជាការកងទ័ព ហើយក៏ជាអតិតអ្នកជំនាញប្រដាល់ MMAផងដែរ។ ដោយក្រុមហ៊ុន 5.11​ Tactical នឹងធ្វើការផ្គត់ផ្គត់សម្ភារះនិងសម្លៀកបំពាក់ដល់លោក Tim Kennedy​. ។
 លោក Tim Kennedy​ នឹងសហការជាមួយក្រុមហ៊ុន 5.11 Tactical ក្នុងការធ្វើការផ្សព្វផ្សាយផលិតផលប្រកបដោយគុណភាពរបស់ក្រុមហ៊ុនដល់អ្នកជំនាញ និងអ្នកដែលតែងតែមានបេសកកម្ម។ បទពិសោធន៍ខាងទំនើបកម្មលើវិស័យយោធា បង្រៀនខាងផ្នែកប្រយុទ្ធដ៏ជំនាញរបស់លោក TIM បានផ្តល់នូវចំណេះដឹងមកក្រុមហ៊ុន 5.11 Tactical និងលោកអ្នកផងដែរ។ ថ្មីៗនេះដែរលោក Kennedy​ បានចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក ដើម្បីរក្សារនូវនិរន្តន៍ភាព “បេះដូងនៃអ្នកប្រយុទ្ធ” ស័ក្កសមជាក្រុមទាហានមួកបៃតង។
គាត់ត្រូវបានបញ្ចូនទៅបំពេញបេសកកម្មជាច្រើនដូចជានៅ Iraq និង Afghanistan​ ។
ដោយឋានះជាថ្នាក់បញ្ជាការនៃកងទ័ពរបស់ Texast, និងជាអ្នកប្រដាល់ UFC ផងដែលធ្វើអោយលោកក្លាយជាអគ្គរដ្ឋទូត (Brand Ambassador) របស់ម៉ាក 5.11 Tactical ។
ក្រុមហ៊ុនម៉ាក 5.11 Tactical បានសហកាជាមួយលោក Kennedy យូរណាស់មកហើយ ប៉ុន្តែទើបតែចាប់ផ្ដើមប្រកាសជាផ្លូវការកាលពីថ្ងៃ 14 មិថុនា 2017។
លោក Kennedy នឹងធ្វើការណែនាំខ្លួនគាត់ជាផ្លូវការតាមរយះបណ្តាញសង្គមនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែរ។​ (https://www.facebook.com/TimKennedyMMA/ ) គួររំឭកផងដែរថាម៉ាក 5.11 Tactical មានវត្តមាននៅលើប្រទេសកម្ពុជាយូរដែរហើយ​ម៉ូតថ្មីៗរបស់ 5.11 Tactical ត្រូវបាននាំចូលមកនៅក្នុងសប្តាហ៍នេះដែរ។
លោកអ្នកអាចស្វែងរកផលិតផលសុទ្ធរបស់ម៉ាកនេះនៅហាង Central Mall ដែលមានអាស័យដ្ឋាននៅ ខាងលិច ឈាងខាងត្បូងផ្សារធំថ្មី រឺទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០។