ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសស្រុកបានផូរ ខេត្តឆាក់ឈើងសោ បានរាយការណ៍មកថា មានករណីឃាតកម្មមួយ បានកើតឡើងនៅក្នុងផ្ទះមួយ ហើយនៅក្នុងបន្ទប់គេប្រទះឃើញ ក្មេងស្រីឈ្មោះ អែន រៀនថ្នាក់ទី៩ នៅក្នុងសាលារៀនល្បីមួយ ក្នុងស្រុកខាងលើ។

សភាពសព ត្រូវបានប៉ូលិសប្រាប់ថា មានស្នាមច្របាច់នៅដើម.ក ជាំឡើងខ្មៅ ព្រមទាំងឃើញមានឈាមហូរ ចេញពីច្រមុះសពផងដែរ ។ ក្រោយពីសួរនាំ ម្តាយសពក្មេងស្រី បានប្រាប់ថា យប់នោះគាត់មិនបាន ត្រលប់មកគេងជាមួយកូនស្រីរបស់គាត់ឡើយ ព្រោះតែមានធុរៈផ្ទាល់ខ្លួន ទុកឲ្យកូនស្រីរបស់គាត់ គេងនៅក្នុងផ្ទះតែម្នាក់ឯង ។

ម្តាយក្មេងស្រីរងគ្រោះបានបន្តទៀតថា លុះពេលព្រឹកឡើង រូបគាត់បានត្រឡប់ពីក្រៅមកវិញ ស្រាប់តែឃើញសពកូនគាត់ ដេកស្លាប់នៅក្នុងបន្ទប់តែម្តង ។ ហើយរូបគាត់មិនបានដឹងថា នរណាជាឃាតករសម្លាប់កូនស្រី របស់គាត់ឡើយ ហើយគាត់បានប្រាប់ថា កូនស្រីរបស់គាត់ មានសម្រស់ស្អាត និងមានបុរសៗជាច្រើន សុំស្រលាញ់នាងជាច្រើននាក់ផងដែរ ។

បើតាមការសន្និដ្ឋានរបស់ប៉ូលិស បានប្រាប់ថា ជនល្មើសបានចូលទៅក្នុងបន្ទប់ ជនរងគ្រោះខណៈពេល ដែលនាងកំពុងដេកលក់ គោលបំណងចាប់រំលោភ តែពេលជនរងគ្រោះដឹងខ្លួន ទើបជនដៃដល់សម្រេចចិត្តច្របាច់.ក សម្លាប់តែម្តងទៅ ដោយនៅលើរូបរាងកាយ របស់សាកសពពុំមានស្លាកស្នាម នៃការតស៊ូជាមួយជនល្មើសឡើយ ។

ប៉ូលិសកំពុងតែកសាងសំណុំរឿង ដើម្បីស៊ើបអង្កេត តាមចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ប្រភព៖ Dailynews.co.th
ប្រែសម្រួលដោយ៖ Saorin KBN