រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃទី​ ​១៦ ​ខែកក្កដា​ ឆ្នាំ​​២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកទី 3 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដែលផ្សាយផ្ទាល់ នៅវេលាម៉ោង 8:00-10:00យប់ ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់ គូស្វាមីភរិយាថ្មីទាំងអស់ដែលបាន ជាវស្រាបៀរអាន់ឆ័រ​សម្រាប់​កម្មពិធី អាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧​ រដូវកាលថ្មីនេះដែលរៀបចំ ការចាប់ឆ្នោតដែលមាន ​​ការចូល​រួម​សម្តែង​​កម្សាន្ត​ សប្បាយ​រីករាយ ពី​តារា​ចម្រៀងល្បីឈ្មោះ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ជាច្រើន​រូបដូចជា​៖ ​កញ្ញា ទេព បូព្រឹក្ស លោក G-Devith កញ្ញា អ៊ីវ៉ា និង ក្រុម Various Girls (K-POP)។

 កម្មវិធី​នេះ​ធ្វើឡើង​​សម្រាប់តែ ​អតិថិជន​ដែល​បាន​​ជាវ ស្រាបៀរអាន់ឆ័រ សម្រាប់កម្មវិធី​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ សម្រាប់​​ការចាប់​​ឆ្នោត​លើក​​ទី​៣ រដូវកាលថ្មី​នេះ​ ស្រាបៀរអាន់ឆ័រ នឹង​​មាន​​រង្វាន់ជាច្រើនដូចជា៖​ ឈ្នះរង្វាន់ដំណើរកម្សាន្ត ក្រេបច័ន្ទទឹកឃ្មុំ នៅឆ្នេរឋានសួគ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជា ទូរទស្សន៍ Smart TV 55“ in ចំនួន 10 រង្វាន់ និង កាម៉េរា Sony Alpha ចំនួន 10 រង្វាន់។

តើ​​គូ​ស្វាមីភរិយា​​រូប​ណា​ខ្លះ ​ដែល​ជា​ម្ចាស់​​រង្វាន់​​ទាំងនេះ​​? កុំ​ភ្លេច​​ចូលរួមទស្សនា និងតាមដាន​​ទាំងអស់គ្នា!!!​​ ​​

ហើយកាន់តែពិសេស ស្រាបៀរ​ អាន់​ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាទូតសុឆន្ទ:របស់ស្រាបៀរ​ អាន់​ឆ័រ និងមានវត្តមាននៅក្នុង ស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ​ អាន់​ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែក​គុណភាពជាបន្តបន្ទាប់សរុបជាង ៣០​ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ​ស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។
រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ៕