តារា​ចម្រៀង​និង​សម្ដែង​វ័យ​ក្មេង​កូន​កាត់​អាល្លឺម៉ង់ Jannine Weigel កំពុង​កើន​ប្រជាប្រិយភាព​ខ្លាំង​ ដោយ​សារ​តែ​សមត្ថភាព​​​ដ៏​ល្អ និងរូបសម្រស់​​ស្រស់​ផូរផង់​គួរ​ឲ្យ​ស្រឡាញ់។ បទ​ចម្រៀង​​ដែល​តារា​វ័យ ​១៨​ឆ្នាំ​ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូច​ជា “Away”, “Finish Line”, “Pluto”​ និង “Shotgun​” ជា​ដើម។
ថ្មីៗនាងទើបបញ្ចេញនូវ​រឿង​ My secret friend ជារឿងថ្មីមួយដែលចូលរួមសម្តែងដោយ ​Jannine Weigel, Tor Thanapob, Toy Pathompong និងតារាកិត្តិយសជាច្រើនទៀតហើយ កំពុងតែទទួលប្រជាប្រិយភាព យ៉ាងខ្លាំងនៅប្រទេសថៃ ដោយមានអ្នកចូលរួមទស្សនាជាង ៣លាន Views ក្នុងរយះពេលបីថ្ងៃ។

គួរបញ្ជាក់ផងដែរថា Jannine Weigeil នឹងមកចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី GANZBERG Golden Uber Conert នៅថ្ងៃទី ២៣ កក្កដា ២០១៧ នាកោះពេជ្ររាជធានីភ្នំពេញ​តាមការអោយដឹងពីបណ្តា FanClub បានអោយដឹងថាអ្នកគាំទ្រពីវៀតណាម ឡាវ នឹងថៃ នឹងលើកគ្នាមកប្រទេសកម្ពុជា ដើម្បីមកទស្សនា Jannine Wegeil នៅការប្រគំតន្រ្តី Ganzberg​ Golden Uber នៅសប្តាហ៍ក្រោយនេះ ៕