ដោយមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងច្រើន ពីសំណាក់អ្នកលេង បណ្តាញសង្គមហ្វេសប៊ូករួចមក ជុំវិញរឿងរ៉ាវកញ្ញា វ៉ាន់ នីឡា កូនស្រី លោកតា វ៉ិចទ័រ ពាក់ព័ន្ធជាមួយកំហុសអចេតនា ដែលនាងបានច្រឡំជាន់លើ ទង់ជាតិខ្មែរ ដែលបានធ្លាក់នៅលើសង្វៀន ដោយពុំបានដឹងខ្លួននោះទេ ។

ក្រោយពីការស្នើសុំឲ្យមានការបកស្រាយ ចំពោះទង្វើដោយអចេតនានេះ លោកតា វ៉ិចទ័រ និងកូនស្រី វ៉ាន់ នីឡា ព្រមទាំងក្រុមការងារស៊ីធីអិន បានចេញវីដេអូឃ្លីបបកស្រាយ ដោយបានផ្សាយផ្ទាល់ នៅលើហ្វេសប៊ូក របស់នាយក្រូច ដោយមានខ្លឹមសារដូចខាងក្រោម ៖

លោកតាវិចទ័រ និងកញ្ញាវ៉ាន់នីឡា ព្រមទាំងក្រុមកំប្លែងទាំងអស់ សូមធ្វើកាសុំទោសជាសាធារណៈ រឿងកញ្ញាវ៉ាន់នីឡា មានកំហុសអចេតនា ជាន់ទង់ជាតិខ្មែរពេលលេងកំប្លែង ក្នុងកម្មវិធីប្រដាល់ពានរង្វាន់គោជល់ ថ្ងៃទី05/03/2016 នៅCNC ៖