ប្រទេសឡាវ៖ មានហេតុការណ៍មួយ បានធ្វើឲ្យកក្រើកអ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសឡាវ ដោយមាន ហ្វេសប៊ូកមួយ ឈ្មោះ Hoo Than បានបង្ហោះរូបភាព ព្រះសង្ឃមួយអង្គ បានប្រព្រឹត្តទង្វើមិនគប្បី ឱបថើបជាមួយស្រីក្មេងនៅក្នុងផ្ទះមួយខ្នង ដោយមិនក្រែងចិត្តអ្នកណាឡើយ ។

រូបភាពខាងលើ បានបង្ហាញពី ព្រះសង្ឃមួយអង្គឈរជាមួយស្រីម្នាក់ ស្លៀកពាក់អាវពណ៌ស ហើយបានឱបថើបគ្នាយ៉ាងរំភើយ ហើយបន្ទាប់ពីបង្ហោះរូបភាពនោះ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ូករួច បានបណ្តាលឲ្យអ្នកលេង បណ្តាញសង្គមទាំងអស់ហួសចិត្ត និងស៊ែរតៗគ្នា ដើម្បីធ្វើការរិះគន់ បញ្ចេញមតិទាំងអស់គ្នា ចំពោះទង្វើដ៏គួរឲ្យស្អប់ខ្ពើម និងប៉ះពាល់ដល់ព្រះពុទ្ធសាសនាយ៉ាងខ្លាំង ជាពិសេសការស្លៀកពាក់ស្បង់ជីវរ រួចបឺតមាត់ជាមួយស្រីក្មេង។

មានមតិមួយចំនួនធំ បានសុំឲ្យអាជ្ញាធរ ដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមតាមរកប្រភព នៃរូបភាពនេះ និងចាប់ព្រះសង្ឃក្នុងរូបនោះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបានផងដែរ ៕

ប្រភព៖ សារព័ត៌មានខោវស៊ុត
ប្រែដោយ៖ ណារិន KBN