សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ ប៉ូលិសអាមេរិក បានចាប់ និងរកឃើញកន្លែងលាក់ខ្លួនរបស់ជនល្មើស រោគចិត្តម្នាក់ ដែលបានធ្វើសកម្មភាពដ៏ឃោរឃៅបំផុត បន្ទាប់ពីសម្លាប់គ្រួសារមួយ ហើយបានចាប់ស្ត្រីម្នាក់ ឈ្មោះ ខាឡា ប្រោន អាយុ៣០ឆ្នាំ យកទៅដាក់ច្រវ៉ាក់ទុកចោលក្នុង ទូរកុងទីន័រកណ្តាលព្រៃទៀតផង ។

នេះគឺជាករណីឃាតកម្មដ៏ឃោរឃៅបំផុត ដែលបង្ករឲ្យមានការភ្ញាក់ផ្អើល ពេញសហរដ្ឋអាមេរិក ដោយជនល្មើសរោគចិត្ត ត្រូវបានគេស្គាល់ថា ឈ្មោះ ថតដ៍ ឃោលលែប ហើយរូបគេមិនត្រឹមតែចាប់ ស្រីៗជាច្រើនមកឃុំខ្លួននោះទេ គេក៏បានចាប់ និងសម្លាប់សង្សាររបស់គេផងដែរ ។

ក្រៅពីការប្រព្រឹត្តិអំពើឃោរឃៅទាំងនោះហើយ ជនល្មើសរូបនេះ តែងតែនាំខ្លួនជនរងគ្រោះទៅឃុំទុក នៅកន្លែងងងឹត ដោយទុកចោលជាច្រើនថ្ងៃទៀតផង ។

កាលពីពេលថ្មីៗនេះ ប៉ូលិសបាននាំខ្លួនជនល្មើស ឡើងទៅតុលាការ ដើម្បីកាត់ទោស ដោយនាំយកវីដេអូ និងរូបភាព ដែលក្រុមប៉ូលិសបានថត ធ្វើជាភស្តុតាង ពេលដែលជួយស្ត្រីរងគ្រោះ ព្រមទាំងថតសម្តីរបស់ជនរងគ្រោះ ដែលពួកគេរៀបរាប់ ពីទង្វើរបស់ជនល្មើស ធ្វើមកលើពួកនាង ។

បើតាមប្រវត្តិរបស់ជនល្មើស រូបគេធ្លាប់សម្លាប់មនុស្សចំនួន ៤នាក់រួចមកហើយ នៅក្នុងកន្លែងជួសជុលម៉ូតូ ក្នុងទីក្រុង Spartanburg តែនៅមិនទាន់ទទួលទោស ជាប់ពន្ធនាគារ ចំនួន១៣ឆ្នាំនៅឡើយ ក្រោយមកបានសម្លាប់គូរស្វាមីភរិយា១គូរទៀត។

បើតាមការរៀបរាប់ របស់ជនល្មើសបានរៀបរាប់ថា កាលពីរូបគេអាយុ១៤ឆ្នាំ រូបគេធ្លាប់បាញ់សម្លាប់បុរសម្នាក់ រហូតដល់ស្លាប់នៅក្នុងផ្ទះជនរងគ្រោះ ក្នុងរដ្ឋអារីសូណា សហរដ្ឋអាមេរិក ។ ហើយពេលគេអាយុ១៥ឆ្នាំ គេបានជាប់គុករយៈពេល១៤ឆ្នាំ ព្រោះតែរូបគេបាញ់សម្លាប់ និងចាប់រំលោភនារីម្នាក់ នៅក្នុងផ្ទះ ហើយរូបគេត្រូវបានចេញពីគុក ក្នុងឆ្នាំ២០០១ ហើយក្រោយពីចេញពីគុក រូបគេក៏បានធ្វើអំពើអាក្រក់ និងសម្លាប់មនុស្សជាច្រើនបន្តទៀត ៕

ប្រភព៖ សារព័ត៌មាន កាពូក