បច្ចុប្បន្ន មានប្រទេសស្ទើរតែទាំងអស់ នៅលើសាកលលោក កំពុងជួបនូវបញ្ហាចោឆក់ ប្លន់ ហើយជាពិសេស នៅក្នុងប្រទេសក្រីក្រ និងប្រទេសមានកំណើន ប្រជាជនច្រើន ។

ជាក់ស្ដែងដូចជា វីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព ចោរមួយក្រុមឆ្លៀតឱកាស បន្លំលួច សម្ភារៈ និងគ្រឿងមានតម្លៃរបស់អ្នកដំណើរ លើរយន្តក្រុងមួយគ្រឿង ខណៈដែលពួកគេកំពុងដើរចូល ក្នុងរយន្តក្រុងនោះ ហើយសកម្មភាពនេះដែរ ត្រូវបានគេសង្ស័យថា នៅក្នុងប្រទេសចិន ។

ចំពោះវីដេអូឃ្លីប មួយនេះទៀតសោត ត្រូវបានអ្នកប្រើប្រាស់ បណ្ដាញសង្គមជាច្រើននាក់ កំពុងចាប់អារម្មណ៍ និងចែករំលែកគ្នាពីម្នាក់ទៅម្នាក់ រួមជាមួយសំណេរ ដាស់តឿនស្មារតីប្រជាជនសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយទ្រព្យសម្បត្តិ ក៏ដូចជា សុត្ថិភាពផ្ទាល់ខ្លួនរាល់ពេលធ្វើដំណើរ ៕

សហការី KBN
ប្រភព៖ ហ្វេសប៊ុក