មានមហាជនជាច្រើន បង្ហាញភាពភ្ញាក់ផ្អើលរបស់ខ្លួន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីបានដឹងពីប្រាក់ចំណូល គ្មានចំណាយដើមទន់ របស់បុរសជនជាតិឥណ្ឌាម្នាក់ ដោយសព្វថ្ងៃគាត់ប្រកបរបសុំទាន ហើយគាត់ត្រូវបានជាប់ឈ្មោះជា អ្នកសុំទាន មានទ្រព្យជាងគេបំផុតក្នុងប្រទេសឥណ្ឌា ក៏ដូចជា ពិភពលោក ។

តាមប្រភពពីគេហទំព័រឥណ្ឌា បានឲ្យដឹងថា អ្នកសុំទានដ៏ល្បីរូបនោះមានឈ្មោះ Bharat Jain មានទីតាំងឈរជើងសុំទាន នៅតាមផ្លូវនានាក្នុងទីក្រុង Mumbai និង អាចទៅដល់ទីក្រុង Azad Maidan ឬ ទីក្រុង Chhatrapati Shivaji Terminus ប្រទេសឥណ្ឌា​ ។ Bharat Jain ផ្ទាល់បាននិយាយឲ្យដឹងថា គ្រាន់តែដើរសុំទានរយៈពេលពី ៨ ទៅ ១០ ម៉ោង គេអាចរកលុយបានចាប់ពី ៥០ ទៅ ១០០ ដុល្លារ ហើយបើនិយាយជាមធ្យមក្នុង​ ១ខែ គេអាចរកបាន ៣០០០ ដុល្លារអាមេរិក ។

យោងតាមប្រាក់ចំណូលជាមធ្យម របស់កំពូលអ្នកសុំទាន Bharat Jain នេះ អាចឲ្យយើងដឹងថា មានចំនួន ច្រើនជាប្រាក់ខែរបស់នាយករដ្ឋមន្រ្តីឥណ្ឌា ទៀតឯណោះ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកសុំទានរូបនេះ បានបង្ហើបឲ្យដឹងទៀតថា​ សព្វថ្ងៃគេមាន apartments ផ្ទាលខ្លួន ២ កន្លែង ក្នុងតំបន់ Parel​ នៅទីក្រុង Mumbai ទៀតផង ។

ក្រៅពី apartment លោក Bharat Jain ជាម្ចាស់ហាងមួយកន្លែងនៅតំបន់ Bhandup ដោយសព្វថ្ងៃនេះ បានជួលទៅឲ្យសហគ្រាសផលិតទឹកបរិសុទ្ធមួយ ដោយក្នុងមួយខែ ៥០០ ដុល្លារអាមេរិក ។ ការរៀបរាប់របស់ Bharat Jain ខាងលើនេះ ស្ទើរតែធ្វើឲ្យមនុស្សទូទាំងពិភពលោក កាំងគ្មានពាក្យអ្វីនិយាយចេញឡើយ ។

គួរបញ្ជាក់ដែរថា Bharat Jain បានរៀបការជាមួយនារីម្នាក់ និង មានកូន ២ នាក់រួចហើយ ដែលពួកគេទាំង ២ កំពុងសិក្សានៅសាលា class X and class XII ហើយបច្ចុប្បន្ន ឪពុក និង បងប្រុស របស់អ្នកសុំទានរូបនេះកំពុងរស់នៅលើ apartments ជុំគ្នា ជាមួយទ្រព្យសម្បត្តិរាប់សែនដុល្លារអាមេរិក ៕ យុទ្ធ KBN