កាលពីពេលថ្មីៗនេះ កាសែតរបស់ប្រទេសអ៊ុយក្រែន បានផ្សាយវីដេអូឃ្លីបដ៏រន្ធត់មួយ ដែលបង្ហាញពីនារីស្រស់ស្អាត ២នាក់បងប្អូនជីដូនមួយ ស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿន ហើយថែមទាំង live វីដេអូក្នុងពេលកំពុងបើកបរនោះទៀតផង ។

ក្នុងពេល live វីដេអូ នោះដែរ ពួកនាងក៏បានជួបគ្រោះថ្នាក់ចរាចរ ស្លាប់ទាំង ២នាក់បងប្អូនភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតនៅចំណុចភាគខាងកើតប្រទេសអ៊ុយក្រែន ។
ប្រភពព័ត៌មានដដែល បានឱ្យដឹងទៀតថា ករណីខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៣ទាបភ្លើ ហើយជនរងគ្រោះពីរនាក់បងប្អូនជីដូនមួយខាងលើមានឈ្មោះ ដាសា ម៉េត អាយុ ២៤ឆ្នាំ ជាអ្នកបើករថយន្តទំនើបម៉ាក BMW ចំណែកម្នាក់ទៀតឈ្មោះ សូហ្វៀ ម៉េគេ អាយុ ១៦ឆ្នាំ ។

មុនពេលកើតហេតុ ពួកគេទាំង ២នាក់ បាន live វីដេអូ តាមរយៈគណនី Instagram ជាមួយអាការៈស្រវឹងជោក ។ ខណៈដែលកំពុង Live វីដេអូ ភ្លេចខ្លួនថា កំពុងបើករថយន្តនោះ ស្រាប់តែឭសំឡេងស្រែកយ៉ាងខ្លាំង ចេញពីមាត់នារីរងគ្រោះទាំង ២នាក់ ដែលធ្វើឱ្យអ្នកដែលកំពុងមើលវីដេអូ Live របស់ពួកនាង មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្រោយពីជួបគ្រោះថ្នាក់ចរាចរ ដោយសារខ្វះការប្រុងប្រយ័ត្ននេះហើយ សមត្ថកិច្ចក៏បានចុះមកពិនិត្យផ្ទាល់នៅកន្លែងកើតហេតុ ហើយថែមទាំងបានបញ្ជាក់ថា រថយន្តដែលនារីរងគ្រោះយកមកបើកបរនេះ គឺផុតអាយុកាលប្រើប្រាស់ហើយ មិនគួរណាពួកនាងយកមកជិះ ហើយបើកបរក្នុងល្បឿនលឿនដូចនេះសោះ ៕
សហការី KBN
ប្រភព៖ កៅសុត