ថ្មីៗនេះ អ្នកម្ដាយវ័យក្មេងម្នាក់​ បានស្លាប់ចោលកូន និងប្ដី ដោយសារធ្លាក់ពីលើ អាផាតមែនរបស់នាង​​ជាន់ទី៣​ ហើយអ្វីដែលធ្វើឱ្យមហាជនជាច្រើន អាណិតខ្លោចចិត្តបំផុត ហើយមិនត្រឹមតែប៉ុណ្ណោះ គឺស្រ្តីរងគ្រោះខាងលើ ស្លាប់ទាំងកំពុងមានផ្ទៃពោះ៦ខែ ថែមទៀផង ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ស្រ្តីរងគ្រោះដោយធ្លាក់ ពីលើអាផាតមែនជាប់ទី៣ រូបនោះមានឈ្មោះ ជេរឃ្វីលីន រីបូត អាយុ ២៥ឆ្នាំ​ ជនជាតិម៉ាឡេស៊ី​ រស់នៅក្នុងទីក្រុង កូតា គីណាបាល ប្រទេសម៉ាឡេស៊ី ។ ប្រភពដដែលបានឱ្យដឹងទៀតថា នៅក្នុងថ្ងៃកើតហេតុ នាង ជេរឃ្វីលីន រីបូត នៅផ្ទះតែពីរនាក់ កូនតូចអាយុ២ឆ្នាំ ដោយប្ដីរបស់នាង ចេញទៅធ្វើការបាត់ ។

យោងតាមអ្នកជិតខាងរបស់ Jaequiline Ribot បាននិយាយ្យដឹងថា គ្មានអ្នកណាម្នាក់ ដឹងពីរបៀបនៃការធ្លាក់ របស់នាង ជេរឃ្វីលីន រីបូត ឡើយ ដោយគ្រាន់តែដឹងថា គេបានឭសំឡេងស្រែកយំ របស់កូនតូចរបស់នាង ហើយភ្លាមនោះ ស្រាប់តែឃើញនាងធ្លាក់ដល់ដីតែម្ដង ។

ក្រោយពេលធ្លាក់​ភ្លាមៗ​ នារីរងគ្រោះ ត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែទោះជាយ៉ាងណា នាងបានដាច់ខ្យល់ស្លាប់ទៅហើយ​​ ជាមួយកូនក្នុងផ្ទៃអាយុ៦ខែទៀតផង ៕

យុទ្ធ KBN
ប្រភព៖ ដឹខូវឺរេក