ខេត្តផេចបុរី ប្រទេសថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងស្រុក ខោយ៉យ ខេត្តផេចបុរី បានប្រទះឃើញប្តីប្រពន្ធ២នាក់ បានចង.កសម្លាប់ខ្លួន ពីលើដើមឈើមួយដើមក្នុងព្រៃ មួយកន្លែងក្បែរភូមិអ្នកស្រុក។

បើតាមការរៀបរាប់ របស់អ្នកស្រុកនៅទីនោះ បានប្រាប់ថា ពួកគេទាំង២នាក់ប្តីប្រពន្ធ គឺជាជនជាតិភូមា ។ ក្រោយពីពិនិត្យសភាពសពរួច ប៉ូលិសបានប្រាប់អ្នកកាសែតថា ពួកគេបានប្រើខ្សែរពួរ សម្រាប់ចង.កសពទាំងពីរនាក់ប្តីប្រពន្ធ ដោយនារីរងគ្រោះមានតែអាវប៉ុណ្ណោះ ដោយពុំមានខោ ជាប់និងខ្លួននោះទេ។

បើតាមការសង្កេត គេបានរកឃើញ ស្រោមជើងមួយគូរ នៅក្បែរសាកសពទាំង២ ដោយសពទាំង២នាក់ ត្រូវបានចង.កនៅក្រោមដើមស្តៅខ្ពស់មួយដើម ។ ចំណែកប៉ូលិស កំពុងតែស្វែងរកភស្តុតាងផ្សេងៗ ដើម្បីរកហេតុផលមកបញ្ជាក់ ពីមូលហេតុនៃការស្លាប់ដ៏អាថ៌កំបាំង របស់ជនជាតិភូមា ទាំង២នាក់ប្តីប្រពន្ធនេះ ៕